ដោយៈ សុផារី
ភ្នំពេញៈ តម្លៃប្រេងឥន្ធនៈលក់រាយ នៅក្នុងប្រទេសកម្ពុជាបន្ដឡើងថ្លៃ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ដោយសាំងធម្មតាលក់ក្នុងតម្លៃ៥.៥៥០រៀល និងម៉ាស៊ូតលក់ក្នុងតម្លៃ៥៨០០រៀល។
ដោយៈ សុផារី
ភ្នំពេញៈ តម្លៃប្រេងឥន្ធនៈលក់រាយ នៅក្នុងប្រទេសកម្ពុជាបន្ដឡើងថ្លៃ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ដោយសាំងធម្មតាលក់ក្នុងតម្លៃ៥.៥៥០រៀល និងម៉ាស៊ូតលក់ក្នុងតម្លៃ៥៨០០រៀល។

បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា ផ្អែកតាមតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ តម្លៃលក់រាយប្រេងឥន្ធនៈក្នុងរយៈពេលដូចគ្នាខាងលើ ត្រូវលក់៥.៧១០រៀល ក្នុងមួយលីត្រ សម្រាប់ប្រេងសាំងធម្មតា EA92 និង ៥.៩៦០រៀល សម្រាប់ប្រេងម៉ាស៊ូត ក្នុងមួយលីត្រ។

ក្រសួងបានបញ្ជាក់បន្ថែមថា ដើម្បីជួយសម្រួល់ដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចនាយករដ្ឋមន្រ្តី បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៤សេនដុល្លារ ក្នុងមួយលីត្រ៕
