ក្រុមហ៊ុនផ្តល់សេវាកម្មគ្រប់គ្រងអចលនទ្រព្យលំដាប់ពិភពលោក Chestertonsបើកសម្ពោធជាផ្លូវការនៅកម្ពុជា

0

ដោយៈ ជេស៊ីកា

ភ្នំពេញៈ ក្រុមហ៊ុន Chestertons បានចាត់ទុកកម្ពុជា​ជាទីផ្សារ “

គន្លឹះ និងរីកចម្រើនខ្លាំង” ស្របតាម​យុទ្ធសាស្រ្តពង្រីកខ្លួននៅតំបន់​អាស៊ី​។ វត្តមានក្រុមហ៊ុន ដែលមានអាយុកាលជាង២០០ឆ្នាំនេះ  នឹងជួយលើកកម្ពស់ស្តង់ដារ ក្នុងការគ្រប់គ្រងអចលនទ្រព្យនៅកម្ពុជា  និងបង្កើនទំនុកចិត្តដល់អ្នកវិនិយោគ។

នៅថ្ងៃទី១៣ ឧសភានេះ ក្រុមហ៊ុនផ្តល់សេវាកម្មគ្រប់គ្រងអចលនទ្រព្យលំដាប់ពិភពលោក Chestertons Cambodia ដែលមានប្រភពដើមពីចក្រភពអង់គ្លេស បានបើកសម្ពោធជាផ្លូវការនៅកម្ពុជា​ ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការ លើការគ្រប់គ្រងអគារលំនៅឋាន និងអគារពាណិជ្ជកម្ម។​

 

ពិធីបើកសម្ពោធជាផ្លូវការរបស់ក្រុមហ៊ុន​ Chestertons Cambodia ត្រូវបានរៀបចំធ្វើឡើងនៅឯសណ្ឋាគារ Raffles Hotel Le Royal ដោយមានការអញ្ជើញចូមរួម ពីគណៈគ្រ​ប់គ្រង​ក្រុមហ៊ុន Chestertons នៅកម្ពុជា និង ចក្រភពអង់គ្លេស​ ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើននាក់។​

បច្ចុប្បន្ន​ក្រុមហ៊ុន Chestertons មានអាយុកាល២១៦ឆ្នាំ​ ហើយ Chestertons បាន​បើក​ការិយាល័យ​ជា​ផ្លូវការ​​​ទី​៣០​របស់​ខ្លួន នៅ​​រាជធានី​ភ្នំពេញ​។ ក្នុងនោះ ក្រុមហ៊ុន Chestertons Cambodia នឹង​ផ្ដោត​សំខាន់​លើ​ សេវាកម្ម​គ្រប់គ្រង​អចលនទ្រព្យ​ ដូច​ជា​អគារ​ការិយាល័យ អគារលំនៅឋាន ​បុរី រួម​ទាំង​អគារ​ពាណិជ្ជកម្ម​ផ្សេងៗ​ទៀត​នៅក្នុង​ប្រទេស​កម្ពុជា។

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Chestertons Cambodia លោក​ កឺក ណារិន បានលើកឡើងថា  ការរីកចម្រើនលើវិស័យសំណង់ និងវិស័យ​អចលនទ្រព្យ កំពុង​រីក​ដុះដាល​ខ្លាំង ដូចជាសំណង់​អគារ​សម្រាប់​ការ​ស្នាក់នៅ​ និង​ធុរកិច្ច ។ លោកកត់​សម្គាល់​ឃើញ​​ថា ការផ្តល់សេវាគ្រប់គ្រងអចលនទ្រព្យកន្លងមក ហាក់នៅមាន​ចំណុច​ខ្វះ​ខាតនៅឡើយ ដែលទាម​ទារឲ្យ​មាន​អ្នកជំនាញផ្នែកគ្រប់គ្រង ដើម្បីផ្តល់សេវាកម្មនេះ​ប្រកប​​ដោ​យ​​​ប្រសិទ្ធិភាព​។​

លោក​កឹក ណារិន បានថ្លែងថា “Chestertons Cambodia មានចក្ខុវិស័យវែងឆ្ងាយ សម្រាប់ដំណើរការក្រុមហ៊ុនរបស់យើង នៅក្នុងទីផ្សារប្រទេសកម្ពុជា តាម​រយៈ​ការ​ចូលរួមចំណែក ដើម្បីផ្តល់សេវាកម្មគ្រប់គ្រប់អចលនទ្រព្យនេះ ជូនអ្នកអភិវឌ្ឍន៍អចលនទ្រព្យ អ្នកវិនិយោគ និងម្ចាស់អគារអោយបានល្អបំផុត”។​

យោងតាមការបញ្ជាក់ពីអ្នកជំនាញអចលនទ្រព្យ ការទទួលបានសេវាគ្រប់គ្រងអចលនទ្រព្យ ដែលមានទាំងកេរ្តិ៍ឈ្មោះល្បីល្បាញ និងស្តង់ដារលំដាប់អន្តរជាតិ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ម្ចាស់ទ្រព្យ ជាពិសេសនោះ គឺជួយឱ្យតម្លៃអចលនទ្រព្យនោះឡើងថ្លៃខ្ពស់ ហើយងាយស្រួលលក់ចេញ ឬដាក់ជួល​។

យោងតាមរបាយការណ៍ប្រចាំឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញថា ក្នុងឆ្នាំ២០២១កន្លងទៅនេះ មានគម្រោងសាងសង់ជាង៤៣០០គម្រោង ទទួលបានការអនុម័ត ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបជិត១៣លានម៉ែត្រការ៉េ។ គម្រោងសាងសង់ទាំងនេះ មានទុនវិនិយោគបូកបញ្ចូលគ្នាប្រមាណ៥,៣ ប៊ីលានដុល្លារ៕  ​

 

LEAVE A REPLY

Please enter your comment!
Please enter your name here