សម្តេចតេជោព្រមានផ្ទេរឱ្យរដ្ឋផលិតវ៉ាក់សាំងខ្លួនឯង ខណៈក្រុមហ៊ុនឯកជនដំណើរការយឺតយ៉ាវ

0

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានមានប្រសាសន៍ព្រមានដកក្រុមហ៊ុនផលិតវ៉ាក់សាំង ពីក្រុមហ៊ុនឯកជន មកឱ្យរដ្ឋដឹកនាំវិញ ខណៈដំណើរការយឺតយ៉ាវ និងគ្មានរបាយការណ៍បញ្ជូនមកកាន់រដ្ឋាភិបាល។

សម្តេចបានលើកឡើងក្នុងពិធីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ។

 

សម្ដេចតេជោ បញ្ជាក់ធ្ងន់ៗជាមួយរដ្ឋមន្ត្រីក្រសួងសុខាភិបាលថា ក្រុមហ៊ុន ដែលទទួល អាជ្ញាប័ណ្ណ(License) ក្នុងការធ្វើរោងចក្រផលិតវ៉ាកសាំងនៅកម្ពុជារួចហើយ ហេតុអីមិនធ្វើ បើមិនធ្វើ ត្រូវឱ្យក្រុមហ៊ុនផ្សេង ដែលមានសមត្ថភាពធ្វើ។

 

សម្តេច​ថ្លែងថា បើដំណើរការមានការពិបាកខ្លាំងណាស់ សូមយកមកធ្វើដោយក្រសួងសុខាភិបាលផ្ទាល់តែម្ដង ព្រោះកិច្ចការនេះចាំបាច់ណាស់។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ខាងភាគីចិនបានលើកឡើងថា ដំណើរការយឺតយ៉ាវនេះ មកពីភាគីកម្ពុជា ខណៈចិន នៅតែរង់ចាំកិច្ចសហការជាមួយកម្ពុជា រឿងផលិតវ៉ាក់សាំង។

 

សម្ដេចតេជោ ស្នើឱ្យក្រសួងសុខាភិបាលត្រូវធ្វើវឌ្ឍនភាព ស្ដីពីការបង្កើតរោងចក្រផលិតវ៉ាក់សាំងប្រឆាំងកូវីដ១៩នៅក្នុងប្រទេសកម្ពុជា ក្នុងមួយសប្ដាហ៍ម្ដង។

 

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ”ខ្ញុំសុំមួយអាទិត្យ រាយការណ៍ឱ្យខ្ញុំម្តង លើរោងចក្រផលិតវ៉ាក់សាំងនៅស្រុកខ្មែរ ព្រោះខាងចិនថា យឺតមកពីខាងយើង។ តើវិស័យឯកជនធ្វើយឺតមកពីអ្វី? ក្រសួងសុខាភិបាលខ្លួនឯង កុំធ្វើការត្រឹកៗ បើពិបាកឱ្យរដ្ឋផលិតតែម្តង ដោយធ្វើដៃគូជាមួយចិន ខ្ញុំជាអ្នកឱ្យចេញលុយពីក្រសួងសេដ្ឋកិច្ច បើឯកជនពិបាកពេក”៕

LEAVE A REPLY

Please enter your comment!
Please enter your name here