ដោយ: វឌ្ឍនៈ
ភ្នំពេញ ៖ ពិភពលោកកំពុង ជួបប្រឈមនឹង វិបត្តិប្រេងឥន្ធនៈហក់ឡើង ខ្ពស់ដោយសារតែ វិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ធ្វើឱ្យប្រទេសជាច្រើន លើពិភពលោកនេះ មានបញ្ហាខ្វះប្រេង និងប្រេងហក់ឡើងខ្ពស់ រួមទាំងកម្ពុជាផងដែរ ។
បើក្រលេកទៅមើលប្រទេស មួយចំនួនទៀតលើពិភពលោក នេះបែរជាមានតម្លៃប្រេងសាំង ទាបមិនគួរឱ្យជឿ ក្នុងនោះប្រទេសមួយនោះតម្លៃសាំងត្រឹមតែ២សេន ប៉ុណ្ណោះក្នុងមួយលីត្រ។
យោងតាម Global Prol Prices បានបង្ហាញ ពីតម្លៃប្រេងនៅតាមប្រទេស នីមួយៗលើពិភពលោក តែថ្ងៃនេះ យើង នឹងលើកយក ប្រទេស ចំនួន ១០ ដែលមានតម្លៃប្រេង ទាបជាង គេ ។ តម្លៃនេះ គឺ គិតនៅដើមខែឧសភា ២០២២ ។
1. ប្រទេស វេណេហ្ស៊ុយអេឡា តម្លៃប្រេងត្រឹមតែ ២សែន ដុល្លារ ក្នុងមួយលីត្រ
2. ប្រទេស លីប៊ី តម្លៃប្រេងកាលពីដើមខែឧសភា ត្រឹមតែ៣,១សេន ដុល្លារ ក្នុងមួយលីត្រ
3. ប្រទេស អ៊ីរ៉ង់ តម្លៃប្រេង ត្រឹមតែ ៥,៣សេន ដុល្លារ ក្នុងមួយលីត្រ
4. ប្រទេស ស៊ីរី តម្លៃប្រេង ត្រឹមតែ ២៨សេន ដុល្លារ ក្នុងមួយលីត្រ
5. ប្រទេស អាល់ហ្សេរី តម្លៃប្រេង ត្រឹមតែ ៣១សេនដុល្លារ ក្នុងមួយលីត្រ
6. ប្រទស គុយវ៉េត តម្លៃប្រេង ត្រឹមតែ ៣៤សេន ដុល្លារ ក្នុងមួយលីត្រ
7. ប្រទេស អង់ហ្កោឡាតម្លៃប្រេង ត្រឹមតែ៣៩ សេនដុល្លារ ក្នុងមួយលីត្រ
8 ប្រទេស តួកមេនីស្ថាន តម្លៃប្រេង ត្រឹមតែ ៤២សេនដុល្លារ ក្នុងមួយលីត្រ
9 ប្រទេស នីហ្សេរីយ៉ា តម្លៃប្រេងត្រឹមតែ ៤៤សែន ដុល្លារ ក្នុងមួយលីត្រ
10. ប្រទេស ម៉ាឡេស៊ី តម្លៃប្រេងត្រឹមតែ ៤៦សេនដុល្លារក្នុងមួយលីត្រ៕