ទីផ្សារលក់រាយសហរដ្ឋអាមេរិកប្រឈមវិបត្តិ ស្របពេលអតិផរណាកើនឡើងខ្ពស់

0

ដោយ: លាងហួរ

 

អាមេរិក : ក្រុមហ៊ុន Walmart បានរាយការណ៍ពីកំណើនការលក់ក្នុងត្រីមាសទីមួយ ប៉ុន្តែប្រាក់ចំណេញរបស់ខ្លួនបានធ្លាក់ចុះ ខណៈក្រុមហ៊ុនលក់រាយធំមួយនេះ ក៏កំពុងប្រឈមនឹងការកើនឡើងអតិផរណា លើម្ហូបអាហារ និងប្រេងឥន្ធនៈ និងការចំណាយខ្ពស់ លើខ្សែសង្វាក់ផ្គត់ផ្គង់សកល ដែលកំពុងជាប់គាំង។

 

ក្រុមហ៊ុន បានព្យាករណ៍កាលពីថ្ងៃអង្គារថា ប្រាក់ចំណូលពេញមួយឆ្នាំរបស់ខ្លួន នឹងមានការធ្លាក់ចុះ ដែលនាំឱ្យភាគហ៊ុនធ្លាក់ចុះជាង៨ភាគរយ។

ក្រុមហ៊ុនWalmart ទទួលផលចំណេញយ៉ាងច្រើន នៅដំណាក់កាលដំបូងនៃជំងឺកូវីដ១៩ ដោយសារការកើនឡើងនៃតម្រូវការទិញអាហារ និងរបស់ចាំបាច់ផ្សេងទៀត ជាពិសេស តាមអ៊ីនធឺណិត។ ប៉ុន្តែ នៅពេលនេះ អ្នកទិញទំនិញបានប្តូរការចំណាយតាមអ៊ីនធឺណិត ទៅទិញនៅហាងទំនិញវិញ ហើយការស្ទះខ្សែសង្វាក់ផ្គត់ផ្គង់ និងអតិផរណា ដែលកំពុងកើនឡើង កំពុងក្លាយជាបញ្ហាប្រឈមសម្រាប់ក្រុមហ៊ុនWalmart និងអ្នកលក់រាយផ្សេងទៀត។

 

នាយកប្រតិបត្តិក្រុមហ៊ុន Walmart បាននិយាយ កាលពីថ្ងៃអង្គារថា អ្នកទិញទំនិញមួយចំនួនបានទិញទំនិញ ដែលមានតម្លៃខ្ពស់ ដូចជា ម៉ាស៊ីនហ្គេម និងគ្រឿងសង្ហារិម ក្នុងត្រីមាសចុងក្រោយនេះ។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន Home Depot ដែលជាក្រុមហ៊ុនលក់រាយធំមួយទៀត បាននិយាយ កាលពីថ្ងៃអង្គារថា ការលក់នៅត្រីមាសទីមួយមានភាពប្រសើរឡើង។ លោក Neil Saunders នាយកគ្រប់គ្រងក្រុមហ៊ុន Global Data បានកត់សម្គាល់ថា ការលក់ប្រចាំត្រីមាសបានកើនឡើងក្នុងល្បឿនយឺតបំផុត ក្នុងរយៈពេលពីរឆ្នាំមកនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here