ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ រដ្ឋមន្ត្រីដឹកជញ្ជូននៃប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយសន្យាថានឹងធ្វើការយ៉ាងជិតស្និទ្ធដើម្បីស្តារ និងពង្រឹងការតភ្ជាប់ផ្លូវអាកាសរវាងអាស៊ីអាគ្នេយ៍ និងតំបន់ដទៃទៀត។
នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋលេខាធិការអាកាសចរស៊ីវិលកម្ពុជា នៅថ្ងៃទី១៩ ឧសភា ២០២២នេះ។
សេចក្តីប្រកាសព័ត៌មានដដែល បានឱ្យដឹងថា កិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសដ៏ទូលំទូលាយអាស៊ាន-សហភាពអឺរ៉ុប (CATA) ជួយសម្រួលដល់ការអភិវឌ្ឍន៍ទីផ្សារអាកាសចរណ៍អាស៊ានតែមួយ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម និងផែនការមេនៃសេវាកម្មនាវាចរណ៍ ផ្លូវអាកាសអាស៊ាន និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិលើគ្រប់វិស័យ រួមទាំងមនុស្ស និងការអភិវឌ្ឍន៍សមត្ថភាពស្ថាប័ន គំរូនៃការប្រើប្រាស់ និងផលិតកម្មប្រកបដោយនិរន្តរភាព។
រដ្ឋមន្ត្រីដឹកជញ្ជូនក៏បានយល់ព្រម ក្នុងការបង្កើនការចែករំលែកព័ត៌មានរវាងរដ្ឋ និងឧស្សាហកម្ម និងបង្កើតសំណុំវិធានការសុខភាពសាធារណៈ និងសុវត្ថិភាពទូទៅ ដើម្បីធានាបាននូវកម្រិតខ្ពស់បំផុត នៃសុវត្ថិភាពស្របតាមស្តង់ដារ និងការអនុវត្ត ដែលបានណែនាំរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO)។
រដ្ឋមន្ត្រីដឹកជញ្ជូន នៃប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយសន្យាថានឹងធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីស្តារ និងពង្រឹងការតភ្ជាប់ផ្លូវអាកាស រវាងអាស៊ីអាគ្នេយ៍ និងតំបន់ដទៃទៀត។
កិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសដ៏ទូលំទូលាយអាស៊ាន-សហភាពអឺរ៉ុប (CATA) ជួយសម្រួលដល់ការអភិវឌ្ឍន៍ទីផ្សារអាកាសចរណ៍តែមួយអាស៊ាន ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម និងផែនការមេនៃសេវាកម្មនាវាចរណ៍ផ្លូវអាកាសអាស៊ាន និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិលើគ្រប់វិស័យ រួមទាំងមនុស្ស និង ការអភិវឌ្ឍន៍សមត្ថភាពស្ថាប័ន និងគំរូនៃការប្រើប្រាស់ និងផលិតកម្មប្រកបដោយនិរន្តរភាព។
រដ្ឋមន្ត្រីដឹកជញ្ជូនតំណាងប្រទេសនីមួយៗក៏បានយល់ព្រម ក្នុងការបង្កើនការចែករំលែកព័ត៌មាន រវាងរដ្ឋ និងឧស្សាហកម្ម និងបង្កើតសំណុំវិធានការសុខភាពសាធារណៈ និងសុវត្ថិភាពទូទៅ ដើម្បីធានាបាននូវកម្រិតខ្ពស់បំផុតនៃសុវត្ថិភាព ស្របតាមស្តង់ដារ និងការអនុវត្ត ដែលបានណែនាំ របស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) ៕