ទីផ្សារជួលការិយាល័យក្នុងប្រទេសហ្វីលីពីនមានសន្ទុះ៧៥ភាគរយ នៅក្នុងត្រីមាសទី១

0

ដោយ : លាងហួរ

 

ហ្វីលីពីន : វិស័យអចលនទ្រព្យការិយាល័យ នៅក្នុងប្រទេសហ្វីលីពីន បានកើនឡើង៧៥ភាគរយ ពី៧៥.៧១៣ម៉ែត្រការ៉េ នៅក្នុងត្រីមាសទី៤ឆ្នាំ២០២១ ដល់១៣២.៣៨៥ម៉ែត្រការ៉េ ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២២នេះ។

 

នេះបើតាមការបញ្ជាក់របស់លោក Janlo de los Reyes ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សាយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន JLL ដែលមានមូលដ្ឋាននៅក្នុងប្រទេសហ្វីលីពីន។

លោកថា ទីផ្សារអចលនទ្រព្យមានការស្ទុះងើបឡើងវិញ ដោយបរិមាណជួលការិយាល័យនៅក្នុងប្រទេសហ្វីលីពីនបានកើនឡើងរហូតដល់ទៅ៧៥ភាគរយ ពី៧៥.៧១៣ម៉ែត្រការ៉េនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២១ ដល់១៣២.៣៨៥ម៉ែត្រការ៉េ ក្នុងរយៈពេលដូចគ្នា។

 

វិស័យអចលនទ្រព្យការិយាល័យ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក នៅតែត្រូវគេចាត់ទុកជាវិស័យមួយដ៏លេចធ្លោបំផុត។ ជាក់ស្តែង ការវិនិយោគដោយផ្ទាល់ទៅក្នុងវិស័យនេះបានកើនឡើង៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងទំហំដល់ទៅ១៧,៣ពាន់លានដុល្លារ ក្នុងត្រីមាសទីមួយក្នុងឆ្នាំ២០២២នេះ។

លោកស្រី Lizanne Tan នាយកទីប្រឹក្សាជួលការិយាល័យរបស់ JLL Philippines បានបន្ថែមថា មានក្រុមហ៊ុនជាច្រើន បាននិងកំពុងវាយតម្លៃ ពីរបៀបឆ្ពោះទៅមុខ ជាមួយនឹងការវិលត្រឡប់ទៅធ្វើការនៅការិយាល័យ។

 

លោកស្រីបានលើកឡើងពីប្រភេទនៃអាជីវកម្ម និងមុខងាររបស់បុគ្គលិកជាកត្តាមួយចំនួន ដែលអង្គការពិចារណានៅក្នុងគោលនយោបាយ RTO របស់ពួកគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here