ដោយៈគង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា តម្រូវការផ្ទះ ហាង សម្រាប់ ធ្វើអាជីវកម្មនានាបានកើនឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ១៩បានស្ងប់ស្ងាត់ ហើយសកម្មភាពសេដ្ឋកិច្ច បានវិលមករកភាពប្រក្រតីឡើងវិញ។

ដោយៈគង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា តម្រូវការផ្ទះ ហាង សម្រាប់ ធ្វើអាជីវកម្មនានាបានកើនឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ១៩បានស្ងប់ស្ងាត់ ហើយសកម្មភាពសេដ្ឋកិច្ច បានវិលមករកភាពប្រក្រតីឡើងវិញ។

លោកវ៉ន ចាន់ថនអគ្គនាយកក្រុមហ៊ុនTown City Real Estateបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីរសៀលថ្ងៃ ទី២៤ ឧសភានេះថា បច្ចុប្បន្នសកម្មភាពជួលហាង និងផ្ទះធ្វើអាជីវកម្មបានកើនឡើងគួរឲ្យកត់សំគាល់ ដែលសញ្ញាបង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋចាប់ផ្តើមផ្តោតលើសកម្មភាពអាជីវកម្មឡើងវិញច្រើន ធៀបនឹងវិបត្តិ២ឆ្នាំកន្លងមកនេះ។

លោកបន្តថា “សកម្មភាពអាជីវកម្មកាន់តែល្អ នៅពេលចរន្តសេដ្ឋកិច្ចកាន់តែល្អ ដែលឆ្លុះបញ្ចាំងពីភាពរីកចម្រើនឡើងវិញ ក្នុងទីផ្សារលក់រាយនៅកម្ពុជា”។ លោកបានបន្តថា “ការកំរើកឡើងវិញនេះ កំពុងធ្វើឲ្យតម្រួវការShowroom ផ្ទះអាជីវកម្មនៅតាមផ្លូវសំខាន់ៗ មានហាងឆេងឡើងវិញផងដែរ”។

ជាមួយគ្នានេះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា ពិតមែនហើយសកម្មភាពអាជីវកម្ម និងហាងលក់ទំនិញនានាបានចាប់ផ្តើមមានសញ្ញាសុទិដ្ឋិនិយមច្រើន ប៉ុន្តែតម្លៃជួលមិនទាន់កើនឡើងនៅឡើយទេ គឺអ្នកជួលនៅតែមានអំណាចក្នុងការចចារច្រើន។

លោកបន្តថា “ការកើនឡើងនូវតម្រូវការសេវាកម្មជួលហាង ជួលផ្ទះធ្វើអាជីវកម្មវាជាសញ្ញា នៃការងើបឡើងនៃសេដ្ឋកិច្ចជាតិ និងប្រក្រតីភាពនៃការវិលត្រលប់់មកវិញនូវសកម្មភាពសេដ្ឋកិច្ច សង្គម”៕