ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានដាក់ឲ្យដំណើរការនូវកម្មវិធីប្រគល់-ទទួល “សៀវភៅគោលការណ៍ណែនាំស្តីពីសុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់នៅកម្ពុជា”។
ពិធីនេះបានប្រារពឡើងក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកPablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា។
-->

យោងតាមឯកសាររបស់ក្រសួងបានបង្ហាញឲ្យដឹងថា សៀវភៅនេះ នឹងបំពេញបន្ថែមនូវវិធានការច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលជួយដល់កម្មករ និយោជិក ក្រុមហ៊ុនសិក្សាគម្រោងប្លង់ ក្រុមហ៊ុនសាងសង់ និងអ្នកពាក់ព័ន្ធនឹងការងារសាងសង់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗនៅការដ្ឋានសំណង់ និងផលប៉ះពាល់ជីវិត សុខភាព និងផែនការនៃគម្រោងសាងសង់។

សៀវភៅដ៏មានសារៈសំខាន់នេះ ជាគោលការណ៍ណែនាំដំបូងនៅកម្ពុជា បានបង្កើតឡើងក្រោមកិច្ចព្រមព្រៀងផ្លូវការ លើកិច្ចសហប្រតិបត្តិការពង្រឹង និងលើកកម្ពស់សុវត្ថិភាពការដ្ឋានសំណង់ ដែលបានចុះហត្ថលេខា រវាងក្រសួងដែនដី និងស្ថានទូតអូស្ត្រាលី កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១៕