ដោយៈ សុផារី
កណ្តាលៈ រោងចក្រផ្គុំដំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្តអគ្គិសនីដំបូងនៅកម្ពុជា តម្លៃជាង២០លានដុល្លារអាមេរិក បានលេចរូបរាងជាផ្លូវការហើយ នៅតាមបណ្តោយផ្លូវជាតិលេខ១ លើទឹកដីស្រុកកៀនស្វាយ ខេត្តកណ្តាល។

ដោយៈ សុផារី
កណ្តាលៈ រោងចក្រផ្គុំដំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្តអគ្គិសនីដំបូងនៅកម្ពុជា តម្លៃជាង២០លានដុល្លារអាមេរិក បានលេចរូបរាងជាផ្លូវការហើយ នៅតាមបណ្តោយផ្លូវជាតិលេខ១ លើទឹកដីស្រុកកៀនស្វាយ ខេត្តកណ្តាល។

នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២២នេះ ក្រុមហ៊ុនអនៀន ម៉ូប៊ីលីធី ឯ.ក បានប្រារព្ធពិធីសម្ពោធរោងចក្រអនៀន ម៉ូប៊ីលីធីរបស់ខ្លួន ដែលជារោងចក្រផ្គុំដំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្តអគ្គិសនីដំបូងនៅកម្ពុជា ជាផ្លូវការក្រោមសាច់ប្រាក់វិនិយោគជាង២០លានដុល្លារអាមេរិក។

រោងចក្រនេះ សាងសង់នៅលើផ្ទៃដីប្រមាណ២ហិកតា ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស សុវណ្ណភូមិ ស្រុកកៀនស្វាយ ខេត្តកណ្តាល តាមបណ្តោយផ្លូវជាតិលេខ១ ដែលកំពុងបន្តផ្តល់ឱកាសការងារ ដល់ប្រជាពលរដ្ឋកម្ពុជារាប់រយនាក់ និងជំរុញការផលិតយានយន្តអគ្គីសនី ឲ្យដល់៣ពាន់គ្រឿងតាមផែនការសម្រាប់ឆ្នាំ២០២២-២០២៣។
លោកKay Woo ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី មានប្រសាសន៍ថា យើងកំពុងរៀបចំផ្តល់សេវាកម្ម នៃយានជំនិះអគ្គិសនីទាំងមូល រាប់ចាប់តាំងពីទោចក្រក្រយានយន្ត រហូតដល់ត្រីចក្រក្រយានយន្ត (កង់បីអគ្គិសនី) ជាមួយនឹងស្ថានីយសំខាន់ៗរបស់យើង។
លោកបញ្ជាក់ថា បច្ចុប្បន្ន យើងកំពុងបន្តសិក្សា ដើម្បីអនុវត្តន៍ឈានដល់ការពង្រីកយានជំនិះជារថយន្តប្រើ ដោយថាមពលអគ្គិសនីផងដែរ។ ជាមួយបេសកកម្មដ៏មុតមាំរបស់យើង គឺយើងបន្តធ្វើការផ្លាស់ប្តូរកម្ពុជាទាំងមូលឲ្យក្លាយជាប្រទេសដែលនាំមុខគេ ក្នុងការប្រើប្រាស់យានជិះប្រើដោយថាមពលអគ្គិសនី។

លោកបានបន្តថា ក្រុមហ៊ុនអនៀន ម៉ូប៊ីលីធី ឯ.ក ជាក្រុមហ៊ុនដែលមានរោងចក្រផ្គុំដំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្តអគ្គិសនី បច្ចុប្បន្ន បានបើកដំណើរការស្ថានីយ មេហ្គារបស់ខ្លួនចំនួន១កន្លែង និងអនុស្ថានីយប្តូរអាគុយ ចំនួន៣កន្លែង និងអនុស្ថានីយដៃគូចំនួន៦កន្លែង ដែលបច្ចុប្បន្នសរុបរួមមានដល់១០ស្ថានីយ និងបន្តពង្រីកជាបន្តបន្ទាប់តាមផែនការរបស់ក្រុមហ៊ុន នៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗជុំវិញប្រទេសកម្ពុជា៕
