អ្នកធុរកិច្ចៈក្រុងប៉ោយប៉ែតកំពុងខ្វះកំលាំងពលកម្មជំនាញធ្ងន់ធ្ងរ

0

ដោយៈគង់ ម៉ាលីន

បន្ទាយមានជ័យៈ អ្នកធុរកិច្ចវ័យក្មេង និងកំពុងមានក្រុមហ៊ុនជាច្រើននៅក្រុងប៉ោយប៉ែត បានសម្តែងការបារម្ភ ដោយសារទីក្រុងប៉ោយប៉ែតកំពុងមានកង្វះខាតកំលាំងពលកម្មធ្ងន់ធ្ងរ។

លោកសួង សុខហ៊ាងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនBright HTLបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី៣០ មិថុនាថា ក្រុងប៉ោយប៉ែត ចាប់ផ្តើមមានសកម្មភាពសេដ្ឋកិច្ច មានភាពល្អប្រសើរឡើងវិញ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមធ្ងន់ធ្ងរនោះ គឺក្រុងមួយនេះកំពុងខ្វះកំលាំងពលកម្ម ជំនាញ និងពលកររាប់ពាន់នាក់។

លោកបន្តថា “កាស៊ីណូជាង២០នៅទីក្រុងនេះ ទើបបានបើកដំណើរការតែ៤ប៉ុណ្ណោះ ចំណែកកាស៊ីណូដទៃទៀត មិនអាចដំណើរការបាន ដោ​យសារខ្វះកំលាំងពលកម្ម”។ លោកបន្តថា “សូម្បីតែក្រុមហ៊ុនខ្ញុំក៏កំពុងខ្វះកំលាំងពលកម្មជំនាញដែរ ដែលស្ថានភាពបែបនេះ កំពុងតែកើតមានស្ទើរគ្រប់ផ្នែក និងក្រុមហ៊ុននានា”។

លោកសួង សុខហ៊ាងបានបន្តថា អ្នកមានជំនាញរដ្ឋបាល ធនធានមនុស្ស ជំនាញខាងគណនេយ្យប្រាក់ខែ ទទួលបានចន្លោះពី៥០០ទៅ៧០០ដុល្លារអាមេរិក និងទទួលបានកន្លែងស្នាក់នៅ និងអាហារពីរពេលផង​ដែរ ប៉ុន្តែយើងនៅតែពិបាក និងរកមិនបាននៅឡើយ។

លោកបន្តថា “បើតាមខ្ញុំប៉ាន់ស្មាន ក្រុងប៉ោយប៉ែតខ្វះធនធានមនុស្សប្រមាណ២០,០០០នាក់នាពេលបច្ចុប្បន្ននេះ ដែលចំនួននេះរាប់បញ្ចួលទាំងធនធានមនុស្សជំនាញ និងពលករ ដែលអាចមកធ្វើការនៅតាមរោងចក្រ សហគ្រាសនានា៕

LEAVE A REPLY

Please enter your comment!
Please enter your name here