ដោយៈគង់ សូរិយា
ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានប្រកាសឱ្យមន្ទីរក្រោមឱវាទរបស់ខ្លួនទាំងអស់ ឈប់ប្រើប្រាស់លិខិតលក់ផ្តាច់ (VENTE DEFINITIVE) និងលិខិតអំណោយផ្តាច់ (DONATION DEFINITIVE) ដែលមានបោះត្រាហត្ថលេខាដោយលោកលឹម វាន់ កន្លងមក។
យោងតាមសេចក្តីប្រកាស ដែលបានចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២កន្លងមកបានឲ្យដឹងថា លិខិតលក់ផ្តាច់ និងលិខិតអំណោចផ្តាច់ថ្មីនេះ ត្រូវប្រើត្រារបស់អគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រជំនួសវិញ ដែលនឹងចាប់អនុវត្តពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ តទៅ។







