ដោយ រតនៈ
ភ្នំពេញ៖ គេហដ្ឋានជាទីកន្លែងដែលផ្តល់នូវសេចក្តីសុខសុភមង្គល ភាពកក់ក្តៅ សម្រាប់រស់នៅដល់គ្រួសារ ។ ទន្ទឹងនឹងនោះ ការជ្រើសរើសគេហដ្ឋានប្រកបដោយគុណតម្លៃ ផ្តល់ជូននូវភាពប្រណីតទាន់សម័យ និងផាសុកភាព ក៏ជាផ្នែកមួយសំខាន់ សម្រាប់គ្រួសារផងដែរ។
ដើម្បីផ្តល់ជូនអតិថិជននូវគេហដ្ឋាន ប្រកបដោយការរចនាម៉ូដដ៏ល្អឯកដែលផ្អែកទៅលើគុណភាពនៃសោភណ្ឌភាព បុរី ប៉េង ហួតបានសាងសង់ វីឡាឃ្វីន ដែលជាប្រភេទ វីឡាទោលយ៉ាងពិសេស ល្អឥតខ្ចោះនៃការរួមបញ្ជូលរចនាបទអឺរ៉ុបបែបបុរាណ និងស្របទៅនឹងវប្បធម៍របស់ខ្មែរ។
ដោយផ្អែកទៅលើគុណភាព សោភណ្ឌភាព និងភាពច្នៃប្រឌិតខ្ពស់ សក្តិសមសម្រាប់គ្រួសារទាន់សម័យ។ គេហដ្ឋានប្រភេទនេះ មានទំហំ 12ម x 12ម កម្ពស់ ៣ជាន់
ដែលបែងចែកជាបន្ទប់គេង៥ បន្ទប់ទឹក៦ បន្ទប់ទទួលភ្ញៀវ២ បន្ទប់ចម្អិនអាហារ១ បន្ទប់ទទួលអាហារ១ ជាមួយនឹងទីធ្លាចតរថយន្តធំទូលាយ ថែមទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ យើងខ្ញុំក៏មានសម្ភារៈបន្ថែមជូន ដូចជា ទូតាំងទូរទស្សន៍ ទូតាំងសម្ភារៈស៊ុមច្រកចូល ទូចង្ក្រានលើក្រោម ស៊ីងលាងចាននិងម៉ាស៊ីនបឺតផ្សែង និងទូរសម្លៀកបំពាក់ក្នុងបន្ទប់មេគ្រួសារផងដែរ។
វីឡាឃ្វីនមានទីតាំងស្ថិតនៅក្នុង គម្រោងដឹស្តាអ៊េមឺរ៉លដ៏២ ស្ថិតនៅតាមបណ្តោយផ្លូវឧកញ៉ាបណ្ឌិតម៉ុង រិទ្ធី ចំងាយប្រមាណ៦០០ម៉ែត្រប៉ុណ្ណោះ ពីរង្វង់មូលកាំកូស៊ីធី។ គម្រោងនេះជាតំបន់អភិវឌ្ឍក្នុងប្លង់មេ ភាគពាយព្យនៃរាជធានីភ្នំពេញ ប្រមូលផ្តុំដោយហេដ្ឋារចនាសម្ព័ន្ធល្អៗ មានផ្លូវថ្នល់ធំៗខ្វាត់ខ្វែង ដែលជាច្រកសេដ្ឋកិច្ច តភា្ជប់ជាមួយផ្លូវជាតិសំខាន់ៗ ដូចជាផ្លូវជាតិលេខ៣ លេខ៤ និងលេខ៥ ព្រមទាំងជាបណ្តុំនៃទីប្រជុំជន ដែលមាន សាលារៀន មន្ទីរពេទ្យ ខុនដូ ជាពិសេស ដែលមានចំងាយត្រឹមតែ ១គីឡូម៉ែត្រប៉ុណ្ណោះ ពីផ្សារទំនើប អ៊ីអន ២ និងផ្សារម៉ាក្រូ ជាទីប្រជុំជនដ៏ធំមួយ បានស្រូបទាញនិងមានសក្តានុពល សម្រាប់ការធ្វើពាណិជ្ជកម្ម។
លោក អ្នកទំនាក់ទំនងមកកាន់ការិយាល័យលក់របស់យើង ដើម្បីទទួលបានប្រូម៉ូសិនពិសេស ដោយលោកអ្នកធ្វើការបង់រំលស់ ដោយគ្មានប្រាក់កក់ ដែលមានសុពលភាពរហូតដល់ដំណាចខែវិច្ឆិកានេះតែប៉ណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅលេខ015 90 6789, Email: [email protected] ឬចូល ទៅគេហទំព័រ Facebook ៖ www.facebook.com/boreypenghuoth group៕