ព្រមាន អាជ្ញាធរអំពាវនាវឱ្យម្ចាស់ទីលំនៅនិងខ្ទម​ខុស​ច្បាប់ចាកចេញដោយប្រញាប់ពីតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

0

ដោយ៖ សូរិយា

ខេត្តព្រះសីហនុ ៖ អាជ្ញាធរខេត្តព្រះសីហនុ បានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋដែលបានតាំងទីលំនៅ និងកំពុងសាងសង់ខ្ទមរាប់រយខ្នងដោយ​ខុស​ច្បាប់​នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវចាកចេញជាប្រញាប់។ នេះបើតាមសេចក្តីប្រកាសពត៌មាន​ចុះថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ២០២២។

កន្លងមកអាជ្ញាធរមានសមត្ថកិច្ច បានផ្សព្វផ្សាយ ពន្យល់ និងណែនាំប្រជាពលរដ្ឋអំពីការទន្ទ្រាន​ដោយខុសច្បាប់​លើទីតាំង​ដីតំបន់សេដ្ឋកិច្ចពិសេស ហើយប្រជាពលរដ្ឋមួយចំនួនធំ បានរុះរើខ្ទមចេញពីទីតាំងទាំងនោះដោយស្ម័គ្រចិត្ត។

ប៉ុន្តែនៅមានប្រជាពលរដ្ឋមួយចំនួនតូចនៅបន្តទន្ទា្រនកាន់កាប់ដីដោយខុសច្បាប់ដដែល ហើយមានប្រជាពលរដ្ឋមួយចំនួនទៀត​បាន​ជឿតាមការបំផុសបំផុលរបស់មេខ្យល់ឱ្យទៅរស់នៅ និងសាងសង់ខ្ទមដោយខុសច្បាប់លើដីក្នុតំបន់សេដ្ឋកិច្ចនោះ។

ហេតុនេះ អាជ្ញាធរខេត្តព្រះសីហនុ សូមស្នើឱ្យប្រជាពលរដ្ឋទាំងនោះ ចាកចេញដោយស្ម័គ្រចិត្តពីទីតាំងទាំងនោះភ្លាម មិនដូច្នោះទេ អាជ្ញាធរខេត្តនឹងចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ជាធរមានជាក់ជាមិនខាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here