ដោយ៖ សុផារី
បាត់ដំបង៖ រហូតមកដល់ពេលនេះ ខេត្តបាត់ដំបងបានទាក់ទាញនូវគម្រោងវិនិយោគ លើគ្រប់វិស័យ ដោយបច្ចុប្បន្ននេះ មានគម្រោងឧស្សាហកម្មចំនួន៧៣៦ ដែលបានផ្តល់ការងារដល់ប្រជាជនជាច្រើន។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២៣នេះ បានឱ្យដឹងថា ក្រុមហ៊ុនវិនិយោគ និងរោងចក្រធំៗ នៅខេត្តបាត់ដំបង មានដូចជា រោងម៉ាស៊ីនកិនស្រូវ រោចចក្រកែច្នៃដំឡូងមី និងពោត រោងចក្រស៊ីម៉ង់ត៍ រោងចក្រផលិតថ្នាំពេទ្យ រោងចក្រកែច្នៃក្រដាស រោងចក្រស្បែកជើង និងរោងចក្រសហគ្រាស គ្រឹះស្ថានផ្សេងៗទៀត សរុបចំនួន៧៣៦មូលដ្ឋាន ដែលបានផ្តល់ការងារដល់កម្មករចំនួន១៤.៩៧៣នាក់។








