មជ្ឈមណ្ឌលពាណិជ្ជកម្មដំបូងតម្លៃ៨៥លានដុល្លារត្រៀមរះ លើទីក្រុងកោះនរា

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុនOCIC បាននិងកំពុងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយ ដែលវិនិយោគទឹកប្រាក់៨៥លានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ នៅលើទីក្រុងកោះនរា។

មជ្ឈមណ្ឌលនេះ ត្រូវបានដាក់ឈ្មោះNorea Square ដែលនឹងសាងសង់លើផ្ទៃដីជាង២ហិកតា ក្នុងចំណោ​មផ្ទៃដីសរុប១២៥ហិកតារបស់ទីក្រុងរណបនេះ។

អ្នកស្រីរី ណាវី ប្រធាននាយកដ្ឋាផ្នែកលក់ ​និង ទីផ្សារនៃគំរោងអភិវឌ្ឍន៍ទីក្រុងកោះពេជ្រ និងកោះនរាបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ទីក្រុង​នរា ជា​ទីក្រុង​រណប​ថ្មី​មួយ ​ដែល​ត្រូវ​បាន​បង្កើត​ឡើងដោយមានការអភិវឌ្ឍន៍ និងរីកចម្រើនយ៉ាងឆាប់រហ័ស ​ក្រោម​ការ​វិនិយោគ​របស់ក្រុមហ៊ុន វិនិយោគទុនអាណិកជនកម្ពុជា​(OCIC)។

អ្នកស្រីបានបន្តថា “គម្រោង Norea Square គឺជាគម្រោងស្ថិតនៅក្នុង ទីក្រុងនរា ដែលមានការអភិវឌ្ឍន៍ចម្រុះ ដោយផ្តល់កន្លែងឯកជនផ្ទះអាជីវកម្មបែបទំនើប ជាមួយនឹងសម្រស់ទិដ្ឋភាព ដ៏ត្រកាល

នៅលើដងទន្លេតូច ក៏ដូចជាទិដ្ឋភាពនៃទីក្រុងភ្នំពេញ ដែលរចនាប័ទ្មនៃការរស់នៅបែបទំនើប ទទួលបាននូវភាពស៊ីវិល័យ អាជីវកម្ម និងសម្រស់ធម្មជាតិ”។

គម្រោង​​ Norea Square ជាគម្រោងដែលមានទីតាំងសក្តានុពលបំផុត ដោយចំណាយពេលធ្វើដំណើរត្រឹមតែ២នាទី ទៅកាន់ទីប្រជុំជនផ្លូវជាតិលេខ​១។ ត្រឹមតែ៨នាទី ទៅកាន់កណ្តាលក្រុង ផ្សារ និង កន្លែងអាជីវកម្ម និងចំណាយត្រឹមតែ៨នាទី ទៅកាន់រង្វង់មូលវិមានឯករាជ្យ។

អ្នកស្រីរី ណាវី​បានបន្តថា ផ្ទះអាជីវកម្មក្នុងគំរោងនេះ មានទំហំ៨ម៉ែត្រ គុណនឹង២០ម៉ែត្រ និងលក់ក្នុងតម្លៃ១,៨លានដុល្លារអាមេរិក ជាតម្លៃមួយពោរពេញដោយភាពទាក់ទាញ ដោយសារផ្ទះអាជីវកម្មនេះ​ស្ថិតនៅលើផ្លូវធំ និងអាចប្រកបអាជីវកម្មបា​ន។

គម្រោងNorea Square មានទីតាំងនៅ​តាម​បណ្តោយ​មហាវិថី នរា ស្ថិត​ក្នុង​ទីក្រុងនរា ដែល​តភ្ជាប់​ទៅ​កាន់​តំបន់​ មានសក្ដានុពល​សំខាន់ៗ​ចំនួន​ពីរ​គឺ ​ទីក្រុង​កោះពេជ្រ និង​កណ្តាល​ក្រុង​ច្បារអំពៅ ដែល​ហ៊ុមព័ន្ធដោយកន្លែង​អាជីវកម្ម និង​ផ្សារ​ទំនើបជាច្រើន ជាមួយចរាច​រណ៍ដ៏មមាញឹកបំផុត ដែលនាំមកនូវការរីកចម្រើន កាន់តែលឿនក្នុងប្រកបអាជីវកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here