ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) បានចេញជូនដំណឹង ប្រាប់ឱ្យសាធារណជនទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នក្នុងការទិញ-លក់/ជួល ចូលរួមធ្វើអាជីវកម្ម ឬពាក់ព័ន្ធជាមួយនឹងគម្រោងអភិវឌ្ឍលំនៅឋាន ដែលគ្មានអាជ្ញាបណ្ណចំនួន៤។
បុរីចំនួន៤ ដែលគ្មានអាជ្ញាបណ្ណ ពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំរួមមាន ទី១ បុរី ធីវី ស្តា ស្ថិតនៅសង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទី២. បុរី ទ្រី គីម គួរស្រូវ ស្ថិតនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។







