ដោយ: គង់ លាងហួរ
ប្រ៊ុចសែលៈ គណៈកម្មការអឺរ៉ុបបានស្នើឱ្យរដ្ឋាភិបាល EU ផ្តល់ប្រាក់បន្ថែមចំនួន១០ពាន់លានអឺរ៉ូ (ប្រហែល១៧៥,៩ពាន់លានដុល្លារ) សម្រាប់ឆ្នាំ២០២៤-២០២៧ ដើម្បីបង្កើនការវិនិយោគសរុបចំនួន១៦០ពាន់លានអឺរ៉ូ នៅក្នុងបច្ចេកវិទ្យាសំខាន់ៗ ដូចជាថាមពលកកើតឡើងវិញផងដែរ។
ការអំពាវនាវនេះ ធ្វើឡើងស្របពេល ដែលប្រធានសហភាពអឺរ៉ុបកំពុងពិនិត្យមើលថវិកា រយៈពេលវែងឡើងវិញ ដែលគ្របដណ្តប់ប្រហែល១ភាគរយ នៃផលិតផលក្នុងស្រុកសរុប របស់សហភាពអឺរ៉ុប និងចំណាយសម្រាប់គោលនយោបាយរួមអឺរ៉ុបផ្សេងៗ។
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានបញ្ជាក់ នៅក្នុងបទបង្ហាញការអំពាវនាវ ស្វែងរកប្រាក់បន្ថែមទៀតថា “អនាគតនៃឧស្សាហកម្មជាយុទ្ធសាស្ត្រ គួរតែត្រូវបានធ្វើឡើងនៅក្នុងទ្វីបអឺរ៉ុប” ។






