សម្តេចតេជោអនុញ្ញាតឲ្យគ្រប់រាជធានី-ខេត្ត សាងសង់វិមានឈ្នះឈ្នះ សម្រាប់ពលរដ្ឋកម្សាន្ត

0

        ដោយៈ ហ្វីអូណា

ភ្នំពេញៈ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា បានឯកភាពអនុញ្ញាតឲ្យសាងសង់ ព្រោះមិនត្រឹមផ្តល់នូវ ស្នាក់ស្នាមប្រវត្តិសាស្ត្រប៉ុណ្ណោះទេ តែក៏អាចក្លាយជាកន្លែងហាត់ប្រាណ និងសម្រាកកម្សាន្តរបស់ប្រជាពលរដ្ឋផងដែរ។

ការសម្រេចរបស់សម្តេចតេជោ ជាការឆ្លើយតបនឹងសំណូមពររបស់ម្តេចទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ទៅលើការសាងសង់ សួនប្រវត្តិកាល នៃវិមានឈ្នះឈ្នះ នៅតាមបណ្តារាជធានី-ខេត្ត។

ថ្លែងក្នុងឱកាសអញ្ជើញ ជាអធិបតី អបអរសាទរប្រារព្ធខួប៤៦ឆ្នាំ នៃទិវានៃការចងចាំដំណើរឆ្ពោះ ទៅរកការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត សម្ដេចតេជោបានឆ្លើយតបនឹងសំណូមពររបស់សម្តេច ទៀ បាញ់ ដោយ១ក្នុងចំណោម៥សំណូមពរ ទាក់ទិនទៅនឹងការប្រវត្តិសាស្រ្តយោធាកម្ពុជា ថា ចំពោះការសុំអនុសាសន៍អំពីសួនប្រវត្តិកាល នៃវិមានឈ្នះឈ្នះ សម្រាប់ផ្តល់ជូនបណ្តាខេត្ត ត្រូវការសាងសង់ សម្តេចបានបញ្ជាក់ថា “យើងអាចធ្វើបាន” ។នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្តេចតេជោ មានប្រ​សាសន៍ថា “ខេត្តនីមួយៗ គប្បីគួរធ្វើព្រោះជាទីកន្លែងកម្សាន្ត សម្រាកសប្បាយ របស់ប្រជាពលរដ្ឋផងដែរ ហើយក៏មិនថ្លៃហួស ទៅដល់ដែលយើងមិនអាចធ្វើកើតនោះទេ។ ជាតំបន់ហាត់ប្រាណ ក៏ជាតំបន់ប្រជាជន នាំកូនចៅទៅលេងនៅទីនោះ” ។គិតមកទល់ពេលនេះ បន្ទាប់ពីមានការសាងសង់វិមានឈ្នះឈ្នះស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្នុងតំបន់មហាវិថីឈ្នះ ឈ្នះ ក៏មានការសាងសង់ នៅខេត្តមួយចំនួនដូចជា នៅកោះកុង និងរតនគិរីផងដែរ។

វិមានឈ្នះ ឈ្នះ ជានិមត្តរូបនៃការយល់ដឹងអំពីសន្តិភាព និងការឯកភាពទឹកដី ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ របស់ប្រជាពលរដ្ឋកម្ពុជា ហើយការស្ថាបនាវិមានឈ្នះ ឈ្នះ មានគោលដៅសំខាន់មួយ ចំនួនរួមមាន ទី១ រម្លឹកសារៈសំខាន់នៃសន្តិភាព សមិទ្ធផល និងដំណើរការ ដែលបាននាំឲ្យមានសន្តិភាព តាមគោលនយោបាយឈ្នះ ឈ្នះ និងការបង្រួបបង្រួមជាតិ  ទី២ គោរព និងចារឹកទុកអំពីការលះបង់ការដឹកនាំ និងភាពច្នៃប្រឌិតរបស់មគ្គុទ្ទេសក៍ដឹកនាំ និងប្រតិ​បត្តិករស្នូលកម្ពុជា ដែលបាននាំមកនូវការផ្សះផ្សាជាតិ និងបញ្ចប់សង្គ្រាមស៊ីវិល ដោយគ្មានការបង្ហូរឈាម ដែលនាំមកនូវវិបុលភាព និងសន្តិភាព ដល់ប្រទេសកម្ពុជា ទី៣-បង្កើតមជ្ឈមណ្ឌលមួយ ដែលផ្ដល់នូវការរៀនសូត្រ ដល់ប្រជាជនគ្រប់ជំនាន់ទាំងអស់ ឲ្យបន្តការសិក្សានិងទទួលការយល់ដឹង ពីប្រវត្តិសាស្ត្រពិតរបស់កម្ពុជា និងការបង្ហាញពីគុណតម្លៃវប្បធម៌ អរិយធម៌និងស្ថាបត្យករខ្មែរ តាមរចនាបទសិល្បៈ និមិត្តរូប និមិត្តសញ្ញា ចម្លាក់នានា និងហេដ្ឋារចនា៕

LEAVE A REPLY

Please enter your comment!
Please enter your name here