ហ្លួងព្រះបាងដាក់ចេញផែនការទាក់ទាញភ្ញៀវទេសចរឱ្យបាន៤លាននាក់នៅឆ្នាំ២០២៥

0

ដោយៈ សុខុម

វៀងច័ន្ទន៍: នៅក្នុងផែនការទេសចរណ៍រយៈពេល៥ឆ្នាំ របស់ខ្លួន ខេត្តហ្លួងព្រះបាង (Luang Prabang) នៃប្រទេសឡាវ សង្ឃឹមថានឹងទាក់ទាញភ្ញៀវទេសចរ ឱ្យបានចំនួន៤លាននាក់នៅឆ្នាំ២០២៥។

បច្ចុប្បន្នខេត្តហ្លួងព្រះបាង ដែលជាតំបន់បេតិកភណ្ឌរបស់អង្គការយូណេស្កូ (UNESCO) ទទួលបានភ្ញៀវទេសចរត្រឹមប្រមាណ១,១លាននាក់ប៉ុណ្ណោះក្នុងមួយឆ្នាំ ជាមួយនឹងចំណូលទេសចរណ៍ជាង៥០០លានដុល្លារអាមេរិក។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា។

ក្នុងរយៈពេលឆ្នាំ និងខែចុងក្រោយនេះ ហ្លួងព្រះបាង ទទួលបានត្រឹមតែ២៦,៤%ប៉ុណ្ណោះ នៃគោលដៅចំនួនភ្ញៀវទេសចរ ជាពិសេ​សដោយសារតែវិស័យទេសចរណ៍ ស្ទុះងើបឡើងវិញយឺតយ៉ាវ បន្ទាប់ពីវិបត្តិកូវីដ-១៩។ក្នុងរយៈពេល២ឆ្នាំខាងមុខ ខេត្តនេះបានដាក់គោលដៅទាក់ទាញភ្ញៀវទេសចរឱ្យបាន៣លាននាក់បន្ថែមទៀត។

លោកស្រី Soudaphone Khomthavong ប្រធានមន្ទីរព័ត៌មាន វប្បធម៌ និងទេសចរណ៍ខេត្តហ្លួងព្រះបាង លើកឡើងថា ខេត្តនេះបានផ្តល់អាទិភាពលើវិស័យទេសចរណ៍ ជាសសរស្តម្ភសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងតំបន់។ ក្នុងរយៈពេលខែដើមឆ្នាំ២០២៣ ភ្ញៀវទេសចរសរុបចំនួន៤៣៧.៣៧៤នាក់មកលេងខេត្តនេះ ដោយក្នុងនោះ៣៩៦.៧៤២នាក់ជាភ្ញៀវទេសចរអន្តរជាតិ។ ភ្ញៀវទេសចរថៃ ជាប់ចំណាត់ថ្នាក់លេខ១ ដែលមកលេងហ្លួងព្រះបាងច្រើនជាងគេ បន្ទាប់មកគឺសហរដ្ឋអាមេរិក និងប្រទេសចិន។ដើម្បីសម្រេចគោលដៅ ដែលបានកំណត់ដូចខាងលើ ខេត្តនេះក៏កំពុងអភិវឌ្ឍតំបន់ ទាក់ទាញទេសចរណ៍ខ្នាតតូច និងមធ្យមផងដែរជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធទំនើប និងសម្ភារៈបរិក្ខារសម្រាប់ភ្ញៀវទេសចរ ដែលខ្លួនគ្រោងរៀបចំសកម្មភាពផ្សព្វផ្សាយ វប្បធម៌ហ្លួង​ព្រះបាង ពិធីបុណ្យផ្សេងៗ និងចំណីអាហារជាដើម៕ Laotian Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here