ដោយៈ ជេស៊ីកា
ភ្នំពេញៈ ផ្សារទំនើបបែបសហគមន៍មួយ នឹងលេចឡើងនៅលើមហាវិថីសម្តេចតេជោ ឬផ្លូវ៦០ម៉ែត្រនាពេលខាងមុខនេះ ស្របពេលតំបន់នេះកំពុងរីកចម្រើន លើទីផ្សារលំនៅដ្ឋានប្រណីតៗ និងផ្សារទំនើបធំៗចំនួន២បាននិងកំពុងបើកដំណើរការ។
ផ្សារបែបសហគមន៍នេះ ត្រូវបានដាក់ឈ្មោះ “Meanchey Avenue”ដូចគ្នានឹងឈ្មោះបុរីមានជ័យ ដែលបាននិងកំពុងរៀបចំដំណើរការសាងសង់ នៅលើមហាវិថីសម្តេចតេជោ និងមានទីតាំងនៅកៀកនឹងផ្សារទំនើបAEON Mall3 ។ផ្សារទំនើបមានជ័យ អាវឺន្យូ មានចំណតធំទូលាយ ដែលមានចំណតជាង 1000។








