បុរីវិមានសំណាងផ្តោតលើផ្នែកអាទិភាពធំៗចំនួន៥

0

ដោយៈ ស៊ីវ ម៉េង

ភ្នំពេញៈ សាងសង់ឡើងលើតំបន់កំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស បុរីវិមានសំណាងបាននិងកំពុងសម្រេចវឌ្ឍនភាពលើការលក់ និងការសាងសង់។

បុរីនេះបានផ្តោតលើអាទិភាពសំខាន់ៗចំនួន៥រូមមានទី១ផ្តោតលើគុណភាពសំណង់ជាមួយការប្រើប្រាស់ឥដ្ឋ២០និងចាក់បេតុងគ្រប់ជាន់ទី២ផ្តោតលើគុណភាពសំណង់និងសោភ័ណភាពទី៣ផ្តោតលើបរិស្ថានបៃតងដែលផ្សារភ្ជាប់សំណង់ទឹកនិងរុក្ខជាតិទី៤ផ្តោតលើរសនិយមរបស់អតិថិជនដែលចង់បានលំនៅដ្ឋានដែលមានការរស់នៅតាមបែបសហគមន៍ស៊ីវិល័យនិងទី៥ផ្តោតលើសំណង់បែបក្លាសិកជារចនាបទសហសម័យដែលតម្លៃនៃការសាងសង់ខ្ពស់ជាងបុរីដទៃទៀត។

លោកជំទាវឧកញ៉ាគង់សំណាងអគ្គនាយិកាបុរីវិមានសំណាងមានប្រសាសន៍ឲ្យដឹងថាការអភិវឌ្ឍបុរីនេះឡើងយើងមិនផ្តោតអាទិភាពលើប្រាក់ចំណេញនោះទេតែផ្តោតលើគុណភាពជីវិតនិងភាពស៊ីវិល័យសម្រាប់ផ្តល់ឲ្យអតិថិជននូវអារម្មណ៍កក់ក្តៅនិងផាសុខភាព។

លោកជំទាវបន្តថាយើងបានសិក្សា និងស្គាល់ពីរសនិយមរបស់អតិថិជនថា ពួកគាត់ចង់បានអ្វី ហើយយើងបំពេញតាមក្តីស្រម័យរបស់ពួកគាត់

បុរីវិមានសំណាងមានទីតាំងលើមហាវិថីឈ្នះ ឈ្នះ ស្ថិតនៅខាងជើងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចម្ងាយ២៥០០ម៉ែត្រ។

លោកជំទាវឧកញ៉ាគង់ សំណាងបានបន្តថា ការរីកចម្រើនជីវភាពរបស់ប្រជាពលរដ្ឋ រស់នៅរាជធានីភ្នំពេញ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឲ្យចំនួនអ្នកមានកើនឡើងខ្ពស់ ជាហេតុធ្វើឲ្យលោកជំទាវ សម្រេចចិត្តវិនិយោគបុរីនេះឡើង ដើម្បីឆ្លើយតបនឹងតម្រូវការរស់អតិថិជន ដែលចង់បានលំនៅដ្ឋានស្អាត មានផាសុខភាព និងស៊ីវិល័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here