កម្មវិធីកម្ចីប្រាក់ខ្នាតតូចបែបឌីជីថល​​ ‘Chief Easy’​​​​ ផ្តល់ប្រាក់​កម្ចីរហូត​ដល់ ៥០០០ ដុល្លារ​ដោយ​គ្មានទ្រព្យ​​ធានា

ចែករំលែក

ដោយៈ តូនិក

ភ្នំពេញៈ ធនាគារ ឈី​ហ្វ កំពុង​ផ្តោតលើ​កម្មវិធី Chief Easy ​សម្រាប់​​កម្ចីប្រាក់​ខ្នាត​តូច​ តាម​ប្រព័ន្ធ​​ឌីជីថល​​​​របស់ខ្លួន ដែល​ទទួលបាន​​ការគាំទ្រ​ផ្នែក​ច្បាប់ដ៏រឹងមាំ​​។

កម្មវិធីទូរស័ព្ទ​​នេះ ​ត្រូវបាន​អនុម័ត​ជា​លើកដំបូង ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា (NBC) នៅ​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ដោយ​អនុញ្ញាត ឱ្យ​មាន​ការ​​ផ្តល់​ប្រាក់កម្ចី​ខ្នាតតូច​​ដល់១០០០ ដុល្លារ​។ បន្ទាប់​ពីនេះ ធនាគារជាតិ​នៃ​កម្ពុជា បានអនុម័ត​​ឱ្យធ្វើ​បច្ចុប្បន្នភាព​​នៅ​ថ្ងៃទី៨ ខែធ្នូ ​ឆ្នាំ២០២២ ដោយ​បង្កើន​ចំនួន​ប្រាក់កម្ចី​អតិបរមា​រហូតដល់៥០០០​ដុល្លារ​ ដែល​អនុញ្ញាតឱ្យ​កម្មវិធី​​ទូរស័ព្ទ​នេះ​ អាច​បម្រើ​តម្រូវការ​ហិរញ្ញវត្ថុ ​ដល់​​អតិថិជន​​​កាន់តែ​ប្រសើរឡើង​។

​

កម្មវិធី​នេះ​ផ្តល់ប្រាក់​កម្ចី​រហូតដល់៥០០០​ដុល្លារ​ ជាមួយនឹង​រយៈពេលរហូតដល់​បី​ឆ្នាំ​។ កម្មវិធីChief Easy ត្រូវបាន​បង្កើតឡើង​ ដើម្បី​​ផ្ដល់ជូន​​ដល់ប្រជាជន​កម្ពុជា ​ដែល​​ត្រូវការ​សេវា​កម្ម​ហិរញ្ញវត្ថុ​​។ ភាពងាយស្រួល​ នៃ​ការប្រើប្រាស់​របស់​កម្មវិធីទូរស័ព្ទ​​នេះ អនុញ្ញាតឱ្យ​អតិថិជន​ស្នើសុំ​ប្រាក់កម្ចី ​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា​​។

​

Chief Easy ទទួលបាន​ប្រជាប្រិយភាព​យ៉ាង​ឆាប់រហ័ស និងប្រមូលផ្តុំ​ទិន្នន័យ​អ្នកប្រើប្រាស់​ដ៏មានកិត្យានុភាព​

លោកបណ្ឌិត សឿង ម៉ូ​រ៉ា​រិ​ទ្ធ ប្រធាននាយក​ប្រតិបត្តិ​នៃ​ធនាគារពាណិជ្ជ ឈី​ហ្វ (​ខេ​ម​បូ​ឌា​) ម​.​ក ​​មានប្រសាសន៍ថា “Chief Easy គឺជា​ការអភិវឌ្ឍន៍​ដ៏​លេចធ្លោ​មួយ​របស់​យើង​។ ​កម្មវិធី​ទូរស័ព្ទ​នេះ ​ទទួលបាន​ប្រជាប្រិយភាព​យ៉ាង​ឆាប់រហ័ស និង​កំពុង​ប្រមូល​ទិន្នន័យ​អ្នកប្រើប្រាស់​”​។ លោកបន្តថា “អតិថិជន​អាច​វាយតម្លៃ​ភាព អាចទទួលបានឥណទាន ដើម្បី​​ទទួលបាន​ប្រាក់កម្ចី ​តាមរយៈ​ប្រព័ន្ធ​ធនាគារ​ឌីជីថល និង​ស្នើសុំ​ប្រាក់កម្ចី​តាម​ប្រព័ន្ធ​ឌីជីថល”​។

​

ការយកចិត្តទុកដាក់​របស់ធនាគារ ឈី​ហ្វ ចំពោះ​ប្រតិបត្ដិការ​លើកម្មវិធី​ទូរស័ព្ទ​ Chief Easy ឆ្លុះបញ្ចាំង​ពី​ទិសដៅ​យុទ្ធសាស្ត្រ​របស់ខ្លួន​ ឆ្ពោះទៅរក​ការប្រើប្រាស់​បច្ចេកវិទ្យា ​ឌីជីថល ដើម្បី​បង្កើន​បទពិសោធន៍​រប​ស់​អតិថិជន និង​លទ្ធភាព​ប្រើប្រា​ស់​​ហិរញ្ញវត្ថុ​។ កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​ធនាគារ ​ក្នុងការ​ធ្វើ​ទំនើបកម្ម​​ឌីជីថល និង​ភាពជា​ដៃគូ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​​ ក្នុងការ​ផ្តល់នូវ​ដំណោះស្រាយ ​ធនាគារ​ដ៏​ទូលំទូលាយ និង​ងាយស្រួល​ដល់​អតិថិជន​របស់ខ្លួន​។​

​ប្រតិបត្ដិ​លើ​ប្រព័ន្ធ​​ឌីជីថល​របស់​ធនាគារ ឈី​ហ្វ បាន​ក្លាយជារបៀបវារៈ​អាទិភាព​ខ្ពស់ ដោយ​ផ្តោតលើ​ការ​ព​ន្លឿ​ន​ការ​ចែកចាយ​ផលិតផល និង​សេវាកម្ម​តាមរយៈ​បណ្តាញ​ឌីជីថល​។ តាមរយៈ​ការវិនិយោគ​យ៉ាងច្រើន​ នៅក្នុង​ការ​ធ្វើ​ទំនើបកម្មឌីជីថល ​ធនាគារឈី​ហ្វ មាន​គោលបំណង​ផ្តល់ នូវ​ភាពងាយស្រួល​កាន់តែប្រសើរ ដល់​អតិថិជន​របស់ខ្លួន និង​ធានាបាន​នូវ​ការប្រកួតប្រជែង​នៅក្នុង​ទីផ្សារ​។​ ​

កិច្ច​ខិតខំប្រឹងប្រែងរយៈពេល​​មួយ​ទសវត្សរ៍​ជាមួយនឹង​​​និមិត្ដ​សញ្ញា​ថ្មី​

ជាការ​កត់សម្គាល់​រយៈ​ពេល​មួយ​ទសវត្សរ៍​ នៃ​ប្រតិបត្តិការ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ធនាគារពាណិជ្ជ ឈី​ហ្វ (​ខេ​ម​បូ​ឌា​) ម.ក បានបង្ហាញ​និមិត្តសញ្ញា​ថ្មី​របស់ខ្លួន ​ជា​កិត្យានុភាព​លើស​ពីការផ្លាស់​ប្ដូរ​ស្លាកយីហោ​​សាជីវកម្ម តែ​ជា​ការ​ប្រកាស​ពី​ការត្រៀមខ្លួន ចូល​ក្នុង​​យុគសម័យ​ធនាគារ​ឌីជីថល​ដំបូង​គេ​។ និមិត្ដ​​សញ្ញា​ថ្មី ប្រកប​ដោយ​ថាមពល​ គឺជា​ផ្នែក​នៃ​គំនិត​ផ្តួចផ្តើម​ជា​យុទ្ធសាស្ត្រ ដើម្បី​ឆ្លើយតប​នឹង​យុវជន​ជំនាន់ថ្មី​ និង​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​របស់​កម្ពុ​ជា ស្របពេលដែល​ធនាគារ ឈី​ហ្វ ប្រារព្ធខួប​​ដប់ឆ្នាំ​នៅក្នុង​ឧស្សាហ​កម្មនេះ​។​

ប្រធាននាយក​ប្រតិបត្តិនៃធនាគារ ឈីហ្វ បណ្ឌិត សឿង ម៉ូ​រ៉ា​រិ​ទ្ធ បាន​រំឭក​ពី​ការវិវត្តន៍​យុទ្ធសាស្ត្រ​របស់​ធនាគារ ដោយ​សង្កត់ធ្ងន់​លើ​គុណ​តម្លៃ​​ថា “​យើង​បាន​កសាង​មូលដ្ឋានគ្រឹះ​នៃទំនុក​ចិត្ត​ជាមួយ​អតិថិជន​របស់​យើង ​តាមរយៈ​ការយកចិត្តទុក​ដាក់ ​ចំពោះ​ក្រមសីលធម៌​វិជ្ជាជីវៈ សុចរិត​ភាព ការប្រុងប្រយ័ត្ន និង​តម្លាភាព​។ ទាំងនេះ​ មិន​គ្រាន់តែ​ជាគោលការណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​សសរស្តម្ភ ​ដែល​បាន​គាំទ្រ​ដល់​ការធ្វើដំណើរ​រយៈពេល​មួយ​ទសវត្សរ៍​នេះរបស់​យើង​”​។​

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី Chief Easy និង​របៀប​ស្នើសុំ​កម្ចី សូម​ចូលទៅ​កាន់​គេហទំព័រ​ផ្លូវការ​របស់ ធនាគារ ឈីហ្វ ឬ​ទាញយក​កម្មវិធីទូរស័ព្ទ​ Chief Easy ឥឡូវនេះ។ ស្វែងយល់​ពី​ភាពងាយស្រួល ​នៃប្រព័ន្ធ​ឌីជីថលរបស់ធនាគារ និង​បោះជំហា​ន​ដំបូង​ឆ្ពោះទៅរក​ការពង្រឹង​ផ្នែក​ហិរញ្ញវត្ថុ​។​

គេហទំព័រ: https://www.chiefbank.com.kh/en/OnlineServices/ChiefEasy

App Store: https://apple.co/3A1kXzD

Google Play: https://bit.ly/2WrWBkK

☎️ 097 9 900 878 

☎️ 089 900 878

☎️ 010 900 878៕


ចែករំលែក