មន្រ្តីជាន់ខ្ពស់ក្រសួងចុះពិនិត្យផ្លូវសំខាន់ៗចំនួប៥ខ្សែនៅភូមិភាគឦសាន្ត

0

មន្រ្តីជាន់ខ្ពស់ក្រសួងចុះពិនិត្យផ្លូវសំខាន់ៗចំនួប៥ខ្សែនៅភូមិភាគឦសាន្ត

       ដោយៈ គង់ សូរិយា

       ឦសាន្តៈ ក្រុមមន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានចុះពិនិត្យស្ថានភាពបណ្តាញខ្សែផ្លូវជាតិ និងខ្សែផ្លូវស្របតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគីរី និងខេត្តរតនគិរី។

ដឹកនាំដោយលោកយិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមនន្រ្តីពាក់ព័ន្ឋ តំណាងក្រុមហ៊ុន CRBC បានចុះពិនិត្យស្ថានភាពបណ្តាញ ខ្សែផ្លូវជាតិ និងខ្សែផ្លូវ ស្របតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តខេត្តមណ្ឌ​លគីរី និងខេត្តរតនគិរី ដែលរួមមាន ផ្លូវជាតិលេខ៧៦ ផ្លូវជាតិលេខ៧៨ ផ្លូវជាតិលេខ៧៦-៤ ផ្លូវជាតិលេខ៧៨-៥ ផ្លូវខេត្តលេខ៣៧៨៩ និងផ្លូវស្របតាមខ្សែបន្ទាត់ព្រំដែនឆ្ពោះទៅតំបន់កន្ទុយនាគ(ព្រំដែនកម្ពុជា ឡាវ វៀតណាម)។

ដំណើរបេសកកម្មចំនួន២ថ្ងៃនេះ ត្រូវបានធ្វើឡើង ក្នុងគោ​លបំណង ដើម្បីពិនិត្យវាយតម្លៃលើស្ថានភាព ខ្សែផ្លូវបច្ចុប្បន្ន ដែលកំពុងធ្វើការជួសជុល ថែទាំដោយមន្ទីរសាធារណការ និងដឹកជញ្ជូន ក្នុងឆ្នាំ២០២៤ និងប្រមូលទិន្នន័យបន្ថែមឱ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេសស្ថានភាពភូមិសាស្រ្តជាក់ស្តែង នៃផ្លូវជាតិលេខ៧៨-៥ និងតម្រុយខ្សែផ្លូវ ស្របតាមបន្ទាត់ខ្សែក្រវាត់ព្រំដែន ដែលជាជម្រើសផ្សេងទៀត ក្នុងការតភ្ជាប់ខ្សែផ្លូវទៅកាន់តំបន់កន្ទុយនាគ ក្នុងដំណាក់កាលនៃការសិក្សាសមិទ្ធិលទ្ធភាព ដោយធ្វើយ៉ាងណាឱ្យខ្សែផ្លូវនេះ បម្រើដល់វិស័យដឹកជញ្ជូន ជំរុញកំណើនសេដ្ឋកិច្ច-សង្គមជាតិឱ្យកាន់តែរីកចម្រើន បម្រើដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋក្នុងតំបន់ ជាពិសេ​សគឺជាខ្សែក្រវាត់ព្រំដែនដ៏សំខាន់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here