ដោយៈ ច្រាយ ចំណាន
ប្រទេសចិនៈ ប្រទេសចិនបានរៀបចំ ពិព័រណ៍អន្តរជាតិក្រុងសៀមិន ក្នុងព្រឹត្តិការណ៍ពិព័រណ៍ CIFIT លើកទី២៤ ដែលព្រឹត្តិការណ៍នេះ មានការចូលរួមពីឥស្សរជនសំខាន់ៗ ពីប្រមាណ៣០ប្រទសជុំវិញពិភពលោក។
គណៈប្រតិភូកម្ពុជា ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ បានចុះទស្សនកិច្ចមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិក្រុងសៀមិន (Xiamen International Convention and Exhibition Center) ក្រោយបានចូលរួម “ពិព័រណ៍អន្តរជាតិចិនលើកទី២៤ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម” (The 24th China International Fair for Investment and Trade) ឬ (CIFIT លើកទី២៤) ដែលរៀបចំឡើងនៅទីក្រុងសៀមិន ខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន។