តម្លៃមាស និងផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃព្រមគ្នានៅថ្ងៃព្រហស្បតិ៍នេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ ក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈមានការរំពឹងទុកថា ធនាគារកណ្តាលអឺរ៉ុប(ECB) និងធនាគារកណ្តាលអាមេរិក(Fed) គ្រោងទម្លាក់អត្រាការប្រាក់បន្ថែមទៀត គួបផ្សំនឹងការភ័យខ្លាចចំពោះការផ្ទុះឡើងនៃសង្គ្រាមកាន់តែធំនៅតំបន់មជ្ឈឹមបូព៌ា និងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,០៨ភាគរយដល់២៦៧៥,៥០ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,០៦ភាគរយដល់២៦៩២,៨០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៤៦នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃពុធម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៦៧៣,២៤ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៦៩១,៣០ដុល្លារក្នុងមួយអោន។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាស៩២ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំកំណត់គោលនយោបាយនាខែវិច្ឆិកាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០៣,៦០ពិន្ទុ គិតត្រឹមម៉ោង១០:៥០នាទីព្រឹកនេះ បន្ទាប់ពីបិទការជួញដូរត្រឹម១០៣,៥៩ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៨៤%ដល់៣១,៧០ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,៩៩%ដល់១០១២,៥០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,២៩%ដល់១.០២៣ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៥១នាទីព្រឹក។

LEAVE A REPLY

Please enter your comment!
Please enter your name here