ដោយៈ និស្ស័យ
ភ្នំពេញៈ Sun Music Group ដែលជាក្រុមហ៊ុនធំមួយរបស់ជប៉ុនលើជំនាញរៀបចំព្រឹត្តិការណ៍នានា បានឈានជើងចូលទីផ្សារកម្ពុជា។
ក្នុងជំនួបសម្តែងការគួរសមជាមួយ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់ លោក HIROYUKI OKA នាយកប្រតិបត្តិក្រុមហ៊ុន Sun Music Group និងសហការីបានស្នើសុំការគាំទ្រ និងសហការ លើគម្រោងវិនិយោគរបស់ក្រុមហ៊ុន លើការចាប់ផ្តើមអាជីវកម្មនៅកម្ពុជា ព្រមទាំងការរៀបចំកម្មវិធីប្រគុំតន្ត្រីនាពេលខាងមុខ ដែលមានការចូលរួមរបស់ផលិតកម្ម ក្នុងការរៀបចំតារាល្បីៗជប៉ុនជាទូតទេសចរ ដើម្បីទាក់ទាញទេសចរជប៉ុនមកទស្សនានៅកម្ពុជា។
ក្នុងឱកាសនៃជំនួប លោករដ្ឋមន្ត្រី បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់ លោកនាយកក្រុមហ៊ុន និងសហការីដែលបានអញ្ជើញមកទស្សនាកម្ពុជា ព្រមទាំងថ្លែងអរគុណដល់ក្រុមហ៊ុន ដែលបានជ្រើសរើសប្រទេសកម្ពុជា ក្នុងការវិនិយោគ និងមានឆន្ទៈ ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ នៅកម្ពុជា៕