ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានងើបឡើងថ្លៃវិញដល់កម្រិតជាង២.៧០០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោងបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ ខណៈធនាគារកណ្តាលអាមេរិកបានទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយបន្ថែមទៀតដូចការរំពឹងទុករបស់ក្រុមសេដ្ឋវិទូ។
តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៤២ភាគរយដល់២៦៩៥,៧២ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,០២ភាគរយដល់២៧០៥,៣០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣០នាទីព្រឹក។
គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៧០៦,៩៩ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៧០៥,៨០ដុល្លារក្នុងមួយអោន។







