ការបញ្ចេញគ្រីបតូរបស់ត្រាំ និងភរិយារបស់គាត់បានធ្វើឲ្យទីផ្សារបាត់បង់ទំនុកចិត្តនិងតម្លៃCoinធ្លាក់ចុះ

0

ដោយៈ គង់ សូរិយា

    អាមេរិកៈ ការប្រកាសបញ្ចេញនូវOfficial Trump និងMelania Trump ក្នុងពេលបន្តបន្ទាប់គ្នា បាននិងកំពុងធ្វើឲ្យបាត់បង់ទំនុកចិត្តក្នុងចំណោមអ្នកវិនិយោគ។

    ការបាត់បង់ទំនុកចិត្ត ជាផ្នែកមួយនៃទំនាស់ផលប្រយោជន៍ជាមួយអ្នកអភិវឌ្ឍន៍ និងបញ្ចេញគ្រីបតូដទៃទៀត ដែលធ្វើឲ្យតម្លៃ​Crypto របស់លោកដូណាល់ ត្រាំ ដែលបានប្រកាសដោយលោកដូណាល់ ត្រាំ កាលពីថ្ងៃទី១៨ មករាកន្លងមកនេះ លើបណ្តាញទំនាក់ទំនងសង្គមX បានធ្វើឲ្យតម្លៃCoinនិមួយៗ បានធ្លាក់ចុះពី៧២ដុល្លារក្នុងមួយCoin មកនៅត្រឹម៥១ដុល្លារក្នុងមួយCoin គិតត្រឹមម៉ោង៤,៣៦នាទីល្ងាចថ្ងៃទី២០ មករានេះ។  

    ចំណែកស្រ្តីទី១របស់អាមេរិក Melania Trumpបានប្រកាសបញ្ចេញនូវគ្រីបតូ ឈ្មោះMelania Trump កាលពីថ្ងៃទី១៩ មករា ក៏បានធ្វើឲ្យតម្លៃCoinរបស់លោកដូណាល់ ត្រាំធ្លាក់ចុះផងដែរ។

    អ្នកវិភាគបានលើកឡើងជាកង្វល់ថា តម្លៃគ្រីបតូរបស់លោកត្រាំ អាចនឹងធ្លាក់ចុះបន្ថែមទៀត ដោយសារទំនាស់ផលប្រយោជន៍ ការប្រឡូកចូលក្នុងពិភពគ្រីបតូ ដែលបំរើផលប្រយោជន៍ផ្ទាល់ខ្លួនរបស់លោកដូណាល់ ត្រាំ។

    លោកយិន លាងគង់ សហស្ថាបនិកនិងអគ្គនាយកគេហទំព័រPropertyarea.asia ដែលបានសិក្សា និងវិនិយោគក្នុងវិស័យនេះបានលើកឡើងថា គ្រីបតូបាននិងកំពុងធ្វើឲ្យមានបដិវត្តន៍ឧស្សាហកម្មហិរញ្ញវត្ថុលើពិភពលោក ដែលវិស័យនេះបានបង្កនូវឱកាសកើបប្រាក់ចំណេញ និងការខាតបង់យ៉ាងធំធេង ប្រសិនជាអ្នកវិនិយោគមិនមានចំណេះដឹងគ្រប់គ្រាន់ មិនអាចវិភាគទីផ្សារបានទាន់ពេលវេលា។

    លោកបន្តថា “វាជាឧស្សាហកម្មថ្មីមួយនៅកម្ពុជា ដែលទាមទារឲ្យរដ្ឋាភិបាលពង្រឹងបទបញ្ញត្តិ ផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ដើម្បីទទួលបានផលប្រយោជន៍ពីវិស័យនេះ”។ លោកបន្តថា “ការប្រកាសដាក់ឲ្យបណ្តាធនាគារនានា ប្រើប្រាស់គ្រីបតូមួយចំនួន ជាការសម្រេចចិត្តដ៏ឈ្លាសវៃ ប៉ុន្តែវាលឿនពេកក្នុងការសន្មត់ថា កម្ពុជាអាចទាញយកប្រយោជន៍ ចេញពីវិស័យនេះបានកម្រិតណា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here