ដោយ: គង់ លាងហួរ
អន្តរជាតិ: ការផ្លាស់ប្តូរទីលំនៅទៅកាន់ទីក្រុងធំៗ តែងតែនាំមកនូវអត្ថប្រយោជន៍ និងឱកាសការងារជាច្រើន។ ប៉ុន្តែ វាមានសារៈសំខាន់ណាស់ក្នុងការស្វែងយល់ថា តើលោកអ្នកមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុកម្រិតណា មុនឈានជើងចូលទៅកាន់ទីក្រុងធំៗទាំងនោះ?។
ខាងក្រោមនេះជាថ្លៃចំណាយលើការរស់នៅក្នុងទីក្រុងធំៗចំនួន៨ ជុំវិញពិភពលោកនៅក្នុងឆ្នាំ២០២៥នេះ៖
ទី១: ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
-->
ទីក្រុងញូវយ៉កជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ធំបំផុតនៅលើពិភពលោក ដែលមានប្រជាជនរស់នៅប្រមាណ៨,១លាននាក់។
ប្រសិនបើមិនរាប់បញ្ចូលថ្លៃជួល ការរស់នៅក្នុងទីក្រុងញូវយ៉កត្រូវចំណាយប្រាក់អស់ប្រមាណ១៦៨៧,១០ដុល្លារអាមេរិកក្នុងមួយខែ។ ចំណែក ការជួលអាផាតមុិនមានបន្ទប់គេងទោល នៅចំកណ្តាលទីក្រុងញូវយ៉កមានតម្លៃចំនួន៣៩២៦,៦៥ដុល្លារក្នុងមួយខែ។
ទី២: ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ មានប្រជាជនរស់នៅប្រមាណ៧៨៨.០០០នាក់។ ប្រសិនបើមិនរាប់បញ្ចូលថ្លៃជួល ការរស់នៅក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូត្រូវចំណាយប្រាក់អស់ចំនួន១៥៥៦,៦០ដុល្លារអាមេរិកក្នុងមួយខែ។
ចំណែក ការជួលអាផាតមុិនមានបន្ទប់គេងទោល នៅចំកណ្តាលទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូមានតម្លៃចំនួន៣២២២,៥៨ដុល្លារក្នុងមួយខែ។
ទី៣: ទីក្រុងឡុងដិ៍ ប្រទេសអង់គ្លេស។

ទីក្រុងឡុងដិ៍ មានប្រជាជនរស់នៅប្រមាណ៩,៧លាននាក់។ ប្រសិនបើមិនរាប់បញ្ចូលថ្លៃជួល ការរស់នៅក្នុងទីក្រុងឡុងដិ៍ត្រូវចំណាយប្រាក់អស់ចំនួន១.៣១១ដុល្លារអាមេរិកក្នុងមួយខែ។
ចំណែក ការជួលអាផាតមុិនមានបន្ទប់គេងទោល នៅចំកណ្តាលទីក្រុងឡុងដិ៍មានតម្លៃចំនួន២៧៧២,៩១ដុល្លារក្នុងមួយខែ។
ទី៤: ប្រទេសសិង្ហបុរី។
ទីក្រុងសិង្ហបុរី មានប្រជាជនរស់នៅប្រមាណ៦,១លាននាក់។ ប្រសិនបើមិនរាប់បញ្ចូលថ្លៃជួល ការរស់នៅក្នុងទីក្រុងសិង្ហបុរីត្រូវចំណាយប្រាក់អស់ចំនួន១១៣១,៣០ដុល្លារអាមេរិកក្នុងមួយខែ។
ចំណែក ការជួលអាផាតមុិនមានបន្ទប់គេងទោល នៅចំកណ្តាលទីក្រុងសិង្ហបុរីមានតម្លៃចំនួន២៩២១,៥៨ដុល្លារក្នុងមួយខែ។
ទី៥: ទីក្រុង Chicago រដ្ឋ Illinois សហរដ្ឋអាមេរិក។

ទីក្រុង Chicago មានប្រជាជនរស់នៅប្រមាណ២,៦លាននាក់។ ប្រសិនបើមិនរាប់បញ្ចូលថ្លៃជួល ការរស់នៅក្នុងទីក្រុងមួយនេះត្រូវចំណាយប្រាក់អស់ចំនួន១២៨៧,៣០ដុល្លារអាមេរិកក្នុងមួយខែ។
ចំណែក ការជួលអាផាតមុិនមានបន្ទប់គេងទោល នៅចំកណ្តាលទីក្រុង Chicago មានតម្លៃចំនួន២៣២៥,៣៤ដុល្លារក្នុងមួយខែ។
ទី៦: : ទីក្រុងសុីដនី ប្រទេសអូស្ត្រាលី។
ទីក្រុងសុីដនី មានប្រជាជនរស់នៅប្រមាណ៥,២លាននាក់។ ប្រសិនបើមិនរាប់បញ្ចូលថ្លៃជួល ការរស់នៅក្នុងទីក្រុងមួយនេះត្រូវចំណាយប្រាក់អស់ចំនួន១១១៦,៧០ដុល្លារអាមេរិកក្នុងមួយខែ។
ចំណែក ការជួលអាផាតមុិនមានបន្ទប់គេងទោល នៅចំកណ្តាលទីក្រុងសុីដនីមានតម្លៃចំនួន២១៥៩,១១ដុល្លារក្នុងមួយខែ។
ទី៧: ទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់។
ទីក្រុង Lisbon មានប្រជាជនរស់នៅប្រមាណ៣លាននាក់។ ប្រសិនបើមិនរាប់បញ្ចូលថ្លៃជួល ការរស់នៅក្នុងទីក្រុងមួយនេះត្រូវចំណាយប្រាក់អស់ចំនួន៧៨១,៧០ដុល្លារអាមេរិកក្នុងមួយខែ។
ចំណែក ការជួលអាផាតមុិនមានបន្ទប់គេងទោល នៅចំកណ្តាលទីក្រុង Lisbon មានតម្លៃចំនួន១៤៨១,៩៣ដុល្លារក្នុងមួយខែ។
ទី៨: ទីក្រុងសៀងហៃ ប្រទេសចិន។
ទីក្រុងសៀងហៃមានប្រជាជនរស់នៅប្រមាណ២៩,៩លាននាក់។ ប្រសិនបើមិនរាប់បញ្ចូលថ្លៃជួល ការរស់នៅក្នុងទីក្រុងមួយនេះត្រូវចំណាយប្រាក់អស់ចំនួន៦១៦,៨ដុល្លារអាមេរិកក្នុងមួយខែ។
ចំណែក ការជួលអាផាតមុិនមានបន្ទប់គេងទោល នៅចំកណ្តាលទីក្រុងសៀងហៃមានតម្លៃចំនួន៩២៤,៤៥ដុល្លារក្នុងមួយខែ៕ប្រភព: CNBC៕
