ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស
ដោយៈ សហសេវិក
ភ្នំពេញៈ ផ្តើមចេញពីជ្រុងអវិជ្ជមាន ដែលមនុស្សភាគច្រើនមើលឃើញ អ្នកជំនាញនិងអភិវឌ្ឍន៍គំរោងមួយនៅកម្ពុជា បានបង្ហាញនូវទស្សនវិស័យ និងភាពសុទិដ្ឋិនិយម សម្រាប់ទីផ្សារអចលនវត្ថុនៅកម្ពុជា។
-->
លោកJasper Chuangនាយកប្រតិបត្តិនៃក្រុមហ៊ុន ComboWit Properties ដែលមានបទពិសោធក្នុងវិស័យអចលនទ្រព្យអាស៊ីរយៈពេល១០ឆ្នាំ ហើយលោកបានមកកាន់ប្រទេសកម្ពុជា មួយទសវត្សរ៍ដែរនោះ បានថ្លែងថា បទពិសោធន៍របស់យើងនៅទូទាំងទីផ្សារអាស៊ី បានធ្វើយើងយល់ដឹងពីការខ្វះចន្លោះ របស់ក្រុមហ៊ុនអភិវឌ្ឍន៍លោកខាងលិច”។
លោកបានកត់សម្គាល់ថា យើងបានធ្វើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ដើម្បីប្រែក្លាយអចលនទ្រព្យកាន់តែមានតម្លៃ នៅក្នុងសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍”។ លោកបន្តថា “យើងបានមើលឃើញពីការវិវត្តន៍នៃក្របខ័ណ្ឌបទប្បញ្ញត្តិ។ សំខាន់បំផុត យើងបានរៀនពីរបៀបចូលទីផ្សារពេលវេលា”។

នៅពេលដែលក្រុមហ៊ុន ComboWit ឈានជើងចូលទីផ្សារប្រទេសកម្ពុជា ជាលើកដំបូងក្នុងឆ្នាំ២០១០ វាមិនមែនជាការសម្រេចចិត្តប្រថុយប្រថាននោះទេ។
លោក Jasperពន្យល់ថា “យើងបានធ្វើការវិភាគទីផ្សារដ៏ហ្មត់ចត់រយៈពេល៧ឆ្នាំមុន ពេលធ្វើការវិនិយោគដំបូងរបស់យើង”។ លោកបានបន្ថែមថា “ការសម្រេចចិត្តនេះ ត្រូវបានជំរុញដោយសូចនាករព្យាករណ៍ពីសក្តានុពល ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្រ និន្នាការប្រជាសាស្ត្រអំណោយផល និងគោលនយោបាយសេដ្ឋកិច្ចដែលបានបង្កើតឡើង ដើម្បីទាក់ទាញការវិនិយោគបរទេស ប្រកបដោយគុណភាព”។
ក្រុមហ៊ុនបានបោះជំហានទៅមុខយ៉ាងប្រុងប្រយ័ត្ន ដោយបានបង្កើតកន្លែងជួលរោងចក្រក្នុងឆ្នាំ ២០១៧ ដើម្បីសាកល្បងសមត្ថភាពប្រតិបត្តិការ មុនពេលដាក់ឱ្យដំណើរការជាផ្លូវការនូវ ComboWit Properties Cambodia នៅឆ្នាំ ២០១៩។
ត្បូងលាក់ខ្លួននៃអចលនទ្រព្យអាស៊ីអាគ្នេយ៍
លោក Jasper បានថ្លែងថា អ្វីដែលលោកអ្នកកំពុងជួបប្រទះនេះ គឺជារបត់ទីផ្សារស្រដៀងនឹង បទពិសោធនៅតៃវ៉ាន់កាលពីដើមទសវត្សរ៍ឆ្នាំ១៩៩០ និងប្រទេសវៀតណាម កាលពីមួយទសវត្សរ៍មុន។
លោកពន្យល់ថា មូលដ្ឋានគ្រឹះសេដ្ឋកិច្ចគួរឱ្យទាក់ទាញ ជាការព្យាករណ៍ ពីកំណើនផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ពី ៥-៦,៦ភាគរយ ផ្ដល់អត្ថប្រយោជន៍ប្រជាសាស្ត្រវ័យក្មេង ដែលមានចំនួន៦៥ភាគរយអាយុក្រោម៣៥ឆ្នាំ និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ លើសពី៨ពាន់លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។
លោកបានបន្ដថា “កម្ពុជាគឺជាប្រទេស ដ៏មានអំណោយផលសម្រាប់អ្នកវិនិយោគ ដែលបានមើលទីផ្សារប្រទេសជិតខាងមានភាពជឿនលឿនហួសទៅមុខរួចហើយ”។ លោកបន្ថែមថា “នេះជាឱកាសចំពោះការវិនិយោគ ក្នុងដំណាក់កាលដំបូង ដែលមានសក្ដានុពលខ្ពស់”។
ហេតុអ្វីលោកមើលឃើញឱកាសនៅកម្ពុជា?
ឱកាសនៃការវិនិយោគ ត្រូវបានកំណត់ដោយរង្វាស់បរិមាណ។ លោក Jasper បានកត់សម្គាល់ថា តម្លៃអចលនទ្រព្យបច្ចុប្បន្ននៅទីនេះផ្តល់ការកើនឡើង ៣០-៤០ភាគរយ បើប្រៀបធៀបទៅនឹងទីតាំងប្រហាក់ប្រហែល ដូចជា នៅទីក្រុងបាងកក ឬទីក្រុងហូជីមិញ។
លោកបានបញ្ជាក់ថា “វិនិយោគិនបរទេសទទួលបានអត្ថប្រយោជន៍ពីគុណសម្បត្តិសំខាន់ៗចំនួនបីនៅទីនេះ ដែលលែងមាននៅក្នុងទីផ្សារកំណើនអាស៊ីភាគច្រើន។
ទី១ ការទទួលបានកម្មសិទ្ធិបរទេស១០០ភាគរយ ទី២ សេដ្ឋកិច្ចផ្អែកលើប្រាក់ដុល្លារអាមេរិក ដែលលុបបំបាត់ហានិភ័យរូបិយប័ណ្ណ និងទី៣ ចំណុចចូលទីផ្សារក្នុងកម្រិតត្រឹមតែ ១៥-២០ភាគរយ នៃសក្ដានុពលនៃភាពចាស់ទុំរបស់វា។
លោក Jasper បានលើកឡើងថា “នៅពេលដែលខ្ញុំបានចូលរួមក្នុងភាពជាអ្នកដឹកនាំរបស់ComboWit នៅឆ្នាំ ២០១៩ យើងបានឃើញថា ប្រទេសកម្ពុជាផ្តល់ជូននូវភាពងាយស្រួល មូលដ្ឋានគ្រឹះដ៏រឹងមាំ និងឱកាសដ៏មានសក្តានុពលសម្រាប់អ្នកវិនិយោគ។
ការយល់ដឹងរបស់លោក Jasper កើតចេញពីប្រវត្តិពហុជំនាញរបស់លោក ដោយលោកទទួលបានសញ្ញាបត្រវិស្វកម្ម ពីសកលវិទ្យាល័យ National Tsing Hua ថ្នាក់អនុបណ្ឌិតផ្នែកហិរញ្ញវត្ថុពីសហរដ្ឋអាមេរិក និងបទពិសោធន៍ពីអាជីវកម្ម អចលនទ្រព្យរបស់គ្រួសារលោក ដែលអនុញ្ញាតឱ្យលោក វាយតម្លៃសក្តានុពលរបស់ប្រទេសកម្ពុជា តាមរយៈការវិភាគ និងបទពិសោធជាក់ស្តែង៕
