ដោយ វិសាល
ភ្នំពេញ៖ គម្រោងលំនៅដ្ឋាន និងក្រុងមហ៊ុនអចលនទ្រព្យជិត១០០បានត្រៀមខ្លួនរួចរាល់ដើម្បីដាក់បង្ហាញ ផ្ទះ បុរី ខុនដូ ដីឡូតិ៍ សម្ភារៈកីឡា រថយន្ត និងគ្រឿងបរិក្ខារប្រើប្រាស់រួមជាមួយការកម្សាន្តជាច្រើនទៀត។ អ្នកចូលរួមនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ជាពិសេសសម្រាប់អ្នកចាប់អារម្មណ៍ទិញ។
ពិព៍រណ៍លំនៅដ្ឋាន និង lifestyle នេះ នឹងចាប់ផ្តើមពីថ្ងៃទី២៦ ដល់២៧ មេសាខាងមុខនេះនៅសាលពិព៍រណ៍កោះពេជ្រ ។
យោងតាមសេចក្តីប្រកាសព៌តមានរបស់គេហទំព័រ Realestate.com.kh បានឲ្យដឹងថា អ្នកចូលរួមពិព៌ណនេះនឹងទទួលបានផលចំណេញ ដោយពួកគេចូលរួមតែម្តងអាចទស្សនាបានជិត ១០០គម្រោង ក្នុងពេលតែមួយចំណែកអ្នកទិញនឹងទទួលបានការបញ្ចុះតម្លៃពិសេសរហូតដល់២០%។ លើសពីនេះអ្នកចូលរួមនឹងមានឱកាស ឈ្នះរង្វាន់ពីម្ចាស់គម្រោងនីមួយៗថែមទៀត។
ក្នុងរយៈពេលពីរថ្ងៃនេះ អ្នកចូលរួមថែមទាំងអាចចង់ស្វែងយល់អំពីទីផ្សារអចលនទ្រព្យអោយបានកាន់តែច្បាស់ថែមទៀត តាមរយៈការដើរទស្សនាគម្រោងនីមួយៗនិងការចូលរួមស្តាប់ការធ្វើបទបង្ហាញ អំពីវិស័យអចលនទ្រព្យជាមួយប្រធានបទល្អៗ ដែលធ្វើការបកស្រាយដោយវាគ្មិនល្បីៗជាតិ និងអន្តរជាតិ។
កម្មវិធីនេះសហការជាដៃគូផ្នែកសារព៌តមាន (Media Partner) ពីក្រុមហ៊ុន Property Media, Co, Ltd ដែលកំពុងដំណើរការគេហទំព័រ Propertyarea.asia៕