ទីក្រុងហូជីមិញបង្ហាញមហិច្ឆិតាបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ដោយយកគម្រូតាមទីក្រុងធំៗលើពិភពលោក

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីក្រុងហូជីមិញនៃប្រទេសវៀតណាមបានប្រកាសផែនការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុខ្នាតអន្តរជាតិក្នុងសង្កាត់លេខ១ និងតំបន់ Thu Thiem ក្រោមទំហំទឹកប្រាក់វិនិយោគចំនួន១៧២ទ្រីលានដុង (ប្រហែល៧ពាន់លានដុល្លារអាមេរិក)។

មជ្ឈមណ្ឌលហិរញ្ញវត្ថុខ្នាតអន្តរជាតិនេះនឹងលាតសន្ធឹងលើផ្ទៃដីទំហំ៧៨៣ហិកតា ស្ថិតនៅក្នុងតំបន់ចំនួន២ទល់មុខគ្នាដែលត្រូវបានពុះចែកដោយទន្លេ Saigon។

ដំណាក់កាលទី១ នៃគម្រោងនេះនឹងលាតសន្ធឹងលើដីទំហំ៩ហិកតាស្ថិតនៅក្នុងតំបន់ Thu Thiem។ បច្ចុប្បន្ន ផែនការលម្អិតរបស់ទីក្រុងហូជីមិញកំពុងត្រូវបានត្រួតពិនិត្យដោយរដ្ឋាភិបាលកណ្តាលរបស់វៀតណាមនៅរដ្ឋធានីហាណូយ។

ដំណាក់កាលទី១នេះ គ្រោងនឹងចំណាយពេលសាងសង់ប្រមាណ២ឆ្នាំ ឬ៣ឆ្នាំ ដោយគ្រោងចំណាយទុនវិនិយោគ១៦ទ្រីលានដុង ដោយទុនចំនួន២ទ្រីលានដុងបានមកពីរដ្ឋាភិបាល ហើយចំណែកដែលនៅសេសសល់បានមកពីបណ្តាអ្នកវិនិយោគ។

ក្រៅពីការកសាងហេដ្ឋារចនាសម្ព័ន្ធ និងក្របខ័ណ្ឌបទប្បញ្ញត្តិ ទីក្រុងហូជីមិញក៏កំពុងបង្កើតយុទ្ធសាស្រ្តធនធានមនុស្សសម្រាប់ចាក់បញ្ចូលទៅកាន់មជ្ឈមណ្ឌលនេះផងដែរ។

កម្មវិធីបណ្តុះបណ្តាលចំនួន៥ នឹងចាប់ផ្តើមនៅឆ្នាំ២០២៥ ហើយទីក្រុងហូជីមិញបានបញ្ជូនមន្ត្រីរបស់ខ្លួនទៅសិក្សាគម្រូនៃការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុខ្នាតអន្តរជាតិនៅប្រទេសអង់គ្លេស ទីក្រុងហុងកុង ចិនដីគោក និងប្រទេសកាហ្សាក់ស្ថាន។

មជ្ឈមណ្ឌលហិរញ្ញវត្ថុខ្នាតអន្តរជាតិនៅក្នុងទីក្រុងហូជីមិញនឹងផ្តល់ជូននូវផលិតផល និងសេវាកម្មជាច្រើន រួមទាំងធនាគារ ទីផ្សារមូលធន ដែលផ្សារភ្ជាប់ទៅនឹងការគ្រប់គ្រងទ្រព្យសម្បត្តិ និងមូលនិធិ និងអ្វីៗជាច្រើនទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here