ដោយ: គង់ លាងហួរ
អន្តរជាតិ: ការកែសម្រួលថ្មីចំពោះពន្ធប្រថាប់ត្រាលើការលក់ផ្ទះ (SSD) របស់រដ្ឋាភិបាលសិង្ហបុរីនឹងជួយទប់ស្កាត់ការទិញទុកលក់ចំណេញក្នុងរយៈពេលខ្លីរបស់ក្រុមអ្នកវិនិយោគមួយចំនួន។ ប៉ុន្តែ ប្រសិទ្ធភាពជាទូទៅលើទីផ្សារត្រូវបានគេរំពឹងថា នឹងមានកម្រិតតិចតួច ដោយសារអតិថិជនភាគច្រើនជាអ្នកទិញក្នុងគោលបំណងរស់នៅ។
យោងតាមសេចក្តីថ្លែងការណ៍រួមរបស់ក្រសួងអភិវឌ្ឍន៍ជាតិ ក្រសួងហិរញ្ញវត្ថុ និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី បានឱ្យដឹងថា ប្រជាជន ដែលកាន់កាប់លំនៅដ្ឋានមិនបានរយៈពេលយ៉ាងតិច៤ឆ្នាំ បន្ទាប់ពីទិញរួច ត្រូវបង់ពន្ធប្រថាប់ត្រាចាប់ពី៤ភាគរយទៅ១៦ភាគរយ នៅពេលសម្រេចចិត្តលក់ចេញវិញ។
ក្រុមអ្នកវិភាគបានវាយតម្លៃថា នេះជាការបោះជំហានតូចមួយដើម្បីទប់ស្កាត់ការទិញទុកលក់ចំណេញ។ កាលពីមុន វិធានការពន្ធប្រថាប់ត្រាលើការលក់ផ្ទះ (SSD) បានជួយកាត់បន្ថយការលក់ Pre-sale ដែលបានកើនឡើងចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤។








