ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ក្រុមអ្នកបច្ចេកទេសចិន បានទទួលការណែនាំ និងចុះពិនិត្យទីតាំងផ្ទាល់ នៃគំរោងគ្រប់គ្រងធនធានទឹក ព្រែកជីកហ្វូណនតេជោ ដែលគ្រោងបើកការដ្ឋានសាងសង់ផ្លូវការ នៅដើមឆ្នាំ២០២៦ខាងមុខ។
ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកប៉េង ពោធិ៍នា និងលោកWang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងតំណាងក្រុមហ៊ុន China Water Resources Beifang Investigation Design & Research Co., Ltd។
ជំនួបនេះមានគោលបំណង ណែនាំក្រុមការងារបច្ចេកទេសមកពីធារណរដ្ឋប្រជាមានិតចិន ដែលនឹងធ្វើការសិក្សាលម្អិតអំពីគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ គ្រប់គ្រងធនធានទឹក នៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ដោយក្នុងនោះក្រុមការងារនឹងចុះពិនិត្យទីតាំងភូមិសាស្ត្រផ្ទាល់ និងប្រមូលទិន្នន័យសំខាន់ៗ ដែលពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ ក៏ដូចជាជួបប្រជុំជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធផងដែរ៕