ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្រូវការការិយាល័យកម្រិត A របស់តំបន់រដ្ឋបាលពិសេសទីក្រុងហុងកុងនៃប្រទេសចិនសម្រេចបានចំនួន៤០១.០០០ហ្វីតការ៉េនៅក្នុងត្រីមាសទី៣ ឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតចាប់តាំងពីត្រីមាសទី២ ឆ្នាំ២០១៩។
យោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Cushman & Wakefield បានលើកឡើងថា តម្រូវការជួលការិយាល័យកម្រិត A មានការកើនឡើង ដែលជាសញ្ញាបង្ហាញថា ទីផ្សារការិយាល័យក្នុងទីក្រុងហុងកុងមានភាពប្រសើរឡើង។
ក្នុងរយៈពេល៩ខែដំបូងដើមឆ្នាំនេះ ការជួលការិយាល័យមានទំហំសរុបចំនួន៣,៣៧លានម៉ែត្រការ៉េ។ ចំនួននេះបានកើនឡើងលើសពីកំណត់ត្រានៃការជួលការិយាល័យសរុបចំនួន៣,៣៦លានហ្វីតការ៉េពេញមួយឆ្នាំ២០២៤។
-->

តម្លៃជួលការិយាល័យកម្រិត A ជាមធ្យមបានធ្លាក់ចុះ០,៨ភាគរយមកនៅត្រឹម៤៣,១ដុល្លារហុងកុង(ប្រមាណ៥,៥៤ដុល្លារអាមេរិក)ក្នុងមួយហ្វីតការ៉េ នៅត្រីមាសទី៣ បើធៀបនឹងការធ្លាក់ចុះ០,៩ភាគរយកាលពីត្រីមាសទី២។ ការណ៍នេះមានន័យថា អត្រានៃការធ្លាក់ចុះបានរួមតូច។
ទោះជាយ៉ាងណា លោក John Siu នាយកគ្រប់គ្រងនៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman & Wakefield Hong Kong អះអាងថា វាលឿនពេកក្នុងការវាយតម្លៃថា តម្លៃជួលការិយាល័យបានធ្លាក់ចុះដល់បាត។
ការផ្គត់ផ្គង់ការិយាល័យថ្មីនៅទីក្រុងហុងកុងនឹងចាប់ផ្តើមធ្លាក់ចុះនៅឆ្នាំ២០២៦ និងឆ្នាំ២០២៧។នេះបើយោងតាមលោក Siu ។ លោកបន្ថែមថា វិស័យហិរញ្ញវត្ថុ និងធនាគារមានសារៈសំខាន់ដល់ដំណើរការរបស់ទីផ្សារ ហើយទីផ្សារត្រូវការពេលវេលាដើម្បីវិលទៅរកស្ថិរភាព និងការងើបឡើងវិញ៕ប្រភព: SCMP៕
