ឱកាសថ្មីបានមកដល់ទៀតហើយ សម្រាប់អតិថិជនរបស់បុរី ប៉េងហួត ដែលកំពុងចង់ស្វែងរកផ្ទះនៅក្នុងតំបន់ 60 ម៉ែត្រ ដែលជាតំប់សំខាន់ក្បែរនឹងព្រលានយន្តហោះថ្មី។ នៅថ្ងៃទី 15-16 ខែវិច្ឆិកា ឆ្នាំ2025 នេះបុរី ប៉េង ហួត គម្រោង ដឹស្ដា ដាយមិន នឹងធ្វើកម្មវិធី Weekend Exclusive ដែលមានប្រូសិនដ៏ពិសេស សម្រាប់អតិថិជនដែលកក់ផ្ទះ។
នេះជាឱកាសដ៏ល្អមួយសម្រាប់អ្នកដែលចង់រស់នៅ និងវិនិយោគជាមួយបុរី ប៉េង ហួត ក្នុងតំបន់ផ្លូវ 60 ម៉ែត្រដែលកៀកទៅនឹងព្រលានយន្តហោះអន្តរជាតិតេជោ។ យើងបានដឹងហើយថាមហាវិថីសម្ដេចតេជោ ហ៊ុន សែន ឬ ផ្លូវ 60 ម៉ែត្រ នេះ ជាខ្សែផ្លូវដ៏សំខាន់មួយក្នុងការតភ្ជាប់ព្រលានយន្តអន្តរជាតិតេជោ ក្រុងតាខ្មៅ មកកាន់រាជធានីភ្នំពេញ ដែលមានចរាចរណ៍មមារញឹកយ៉ាងខ្លាំង ចាប់តាំងពីបើកដំណើរព្រលានយន្តហោះថ្មីនេះមក។ ក្នុងពេលបច្ចុប្បន្ននេះ នៅតាមបណ្ដាយផ្លូវ 60 ម៉ែត្រ ចាប់ផ្ដើមមានជីវកម្មជាច្រើនកំពុងតែចាប់ផ្ដើមរីកយ៉ាងលឿន ធ្វើឱ្យតំបន់នោះក្លាយជាតំបន់ពាណិជ្ជកម្មថ្មីមួយទៀតដ៏ធំរបស់រាជធានីភ្នំពេញ ដោយពុំអាចប្រកែកបាន។









