ដោយៈ គង់ សូរិយា
ទីក្រុងឡុងដ៏ៈ The Shard ជាLand Mark នៃទីក្រុងឡូងដ៏ ចក្រភពអង់គ្លេស ដែលវាបាបនិងកំពុងបង្អួតកំពស់ដ៏ស្កឹមស្កៃមួយ ទៅលើអាកាស។
សំណង់ស្ថាបត្យកម្មដ៏ស៊ីវិល័យមួយនេះ មានកម្ពស់រហូតដល់៣០៩.៦ម៉ែត្រ(១,០១៦ ហ្វីត)។
វាជាអាគារដែលមានការប្រើប្រាស់ចម្រុះ ដូចជា ការិយាល័យ សណ្ឋាគារ អាផាតម៉ិន ភោជនីយដ្ឋាន និងមានកន្លែងគយគន់ទេសភាពទីក្រុងឡុងដ៏ពីលើជាន់ខ្ពស់បំផុតផងដែរ។
អាគារនេះត្រូវបានគូរដោយស្ថាបត្យករ Renzo Piano វាបានចាប់ផ្តើមសាងសង់នៅខែមីនា ឆ្នាំ២០០៩ និងបញ្ចប់ខែកក្កដា ឆ្នាំ២០១២ (បើកនៅដើមឆ្នាំ២០១៣)។
អាគារនេះត្រូវបានចំណាយទឹកប្រាក់វិនិយោគ ប្រហែល៤៣៥ លានផោន (ថ្លៃកិច្ចសន្យា)។
កម្មសិទ្ធិនៃអាគារនេះ គឺ៩៥ភាគរយ ជាកម្មសិទ្ធិរបស់រដ្ឋកាតា ៥ភាគរយ ដោយ Sellar Property Group។
ក្រុមហ៊ុនអភិវឌ្ឍន៍គំរោងនេះឈ្មោះ Sellar Property Group៕







