ដោយៈ ម៉ាណា
អូស្រ្តាលីៈ ចំណាត់ថ្នាក់អ្នកមានបំផុត ក្នុងវិស័យអចលនទ្រព្យ (អចលនទ្រព្យ) នៅប្រទេសអូស្ត្រាលីគិតត្រឹមឆ្នាំ២០២៥ បានទៅលោក Harry Triguboff។
ក្រុមហ៊ុនរបស់លោកគឺ Meriton ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងសាងសង់អាផាតមិនដ៏ធំមួយ ដែលបង្កើតឡើងក្នុងឆ្នាំ១៩៦៣។
-->
ក្រុមហ៊ុនMeriton សាងសង់ និងលក់អាផាតម៉ិន និងដំណើរការអាផាតមិនសេវាកម្មក្រោមម៉ាក “Meriton Suites” នៅទូទាំងទីក្រុងជាច្រើនរបស់ប្រទេសអូស្ត្រាលី។
យោងតាមបញ្ជីអ្នកមានបំផុតឆ្នាំ២០២៥ ទ្រព្យសម្បត្តិសុទ្ធរបស់លោកHarry Triguboff ត្រូវបានប៉ាន់ប្រមាណថា មានប្រហែល ២៩,៧ ពាន់លានដុល្លារអាមេរិក។
ប៉ុន្តែប្រភពផ្សេងទៀតមួយចំនួន បានដកស្រង់សម្តីថា លោកមានទ្រព្យសម្បត្តិប្រហែល ១៩,៨ ពាន់លានដុល្លារអាមេរិក។
តើហេតុអ្វីដែលធ្វើឱ្យលោក ក្លាយជាអ្នកមានបំផុត ក្នុងវិស័យអចលនទ្រព្យ? តាមរយៈ Meriton លោកបានសាងសង់អាផាតម៉ិនរាប់ម៉ឺនខ្នង ដែលផ្លាស់ប្តូរលំនៅដ្ឋាន ក្នុងទីក្រុងនៅប្រទេសអូស្ត្រាលី។
ការកាន់កាប់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់គាត់ រួមមាន អចលនទ្រព្យមាត់ទឹក ដែលមានតម្លៃខ្ពស់នៅVaucluse ទីក្រុងស៊ីដនី ដែលឥឡូវនេះមានតម្លៃជាង២៥០លានដុល្លារអូស្ត្រាលី៕
