តើធនាគារពិភពលោកចាត់ចំណាត់ថ្នាក់បែបណា សម្រាប់ប្រាក់ចំណូលសម្រាប់ប្រទេសអ្នកមាន និងអ្នកក្រ?

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ធនាគារពិភពលោកប្រើប្រាស់ GNI ក្នុងមនុស្សម្នាក់ (មិនមែនGDP ក្នុងមនុស្សម្នាក់ទេ) ដើម្បីចាត់ថ្នាក់កម្រិតចំណូលរបស់ប្រទេសមួយ។

ប៉ុន្តែមនុស្សជាច្រើនលាយបញ្ចូលគ្នាទាំងពីរ ដូច្នេះយើងនឹងពន្យល់យ៉ាងច្បាស់ និងសាមញ្ញ។

ស្តង់ដាចំណាត់ថ្នាក់ចំណូលធនាគារពិភពលោក ឆ្នាំ២០២៤​-២០២៥។

១. ប្រទេសដែលមានចំណូលទាបឬប្រទេសមានការអភិវឌ្ឍតិចតួច

ប្រទេសស្ថិតក្នុងចំណាត់ថ្នាក់នេះ ប្រជាជនម្នាក់មានប្រាក់ចំណូ​លចំនួន១,១៣៥ ដុល្លារ ឬតិចជាងនេះក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំ។

២. ប្រទេសដែលមានចំណូលទាប-មធ្យម

សម្រាប់ប្រទេសស្ថិតក្នុងចំណាត់ថ្នាក់ ជាប្រទេសមានប្រាក់ចំណូ​លមធ្យមកម្រិតទាបដូចជាកម្ពុជាបច្ចុប្បន្ន គឺមនុស្សម្នាក់មានប្រាក់ចំណូលចន្លោះពី១,១៣៦ ដុល្លារដល់៤,៤៦៥ ដុល្លារក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំ។

៣. ប្រទេសដែលមានចំណូលខ្ពស់-មធ្យម

នេះជាប្រទេសដែលកម្ពុជាកំពុងឆ្ពោះទៅកាន់ឆ្នាំ២០៣០ ជាប្រទេ​សមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ គឺប្រជាជនម្នាក់មានប្រាក់ចំណូលចន្លោះពី៤,៤៦៦ ដុល្លារ ទៅ១៣,៨៤៥ ដុល្លារក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំ។

៤. ប្រទេសដែលមានចំណូលខ្ពស់

វាជាឋានៈប្រទេស នៃគោលដៅប្រកបដោយមហិច្ឆតារបាស់កម្ពុជា ដែលគ្រោងសម្រេចបាននៅឆ្នាំ២០៥០ ដោយមនុស្សម្នាក់នឹងមានចំណូលចន្លោះពី១៣,៨៤៦ ដុល្លារឬច្រើនជាងនេះក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំ។

ទោះជាយ៉ាងណាកម្រិតទាំងនេះ តែងតែធ្វើបច្ចុប្បន្នភាពរៀងរាល់ខែកក្កដា នៃឆ្នាំនិមួយៗ។

ប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋ(GDP Per Capital)ក្នុងមនុស្សម្នាក់គឺស្រដៀងគ្នា ប៉ុន្តែមិនត្រូវបានប្រើប្រាស់ជាផ្លូវការសម្រាប់ការចាត់ថ្នាក់ចំណូលទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here