ទីផ្សារអចលនទ្រព្យនៅចំកណ្តាលទីក្រុងគូឡាឡាំពួរ ជានិមិត្តរូបនៃភាពរីកចម្រើនរបស់ប្រទេសម៉ាឡេស៊ី

0

ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារអចលនទ្រព្យនៅចំកណ្តាលទីក្រុងគូឡាឡាំពួរ (KLCC) ឈរតំណាងជានិមិត្តរូបនៃការរីកចម្រើនរបស់ប្រទេសម៉ាឡេស៊ី ដោយរួមបញ្ចូលប្រណីតភាព ការវិនិយោគពីបរទេស និងតួនាទីជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ប្រទេស។

ដោយសារតម្រូវការប្រែប្រួលទៅតាមស្ថានភាពសេដ្ឋកិច្ច និងនិន្នាការសកល ទីក្រុងគូឡាឡាំពួរ បង្ហាញសក្ដានុពលក្នុងការស្វែងរកផលចំណេញពីការវិនិយោគលើទីផ្សារអចលនទ្រព្យលំដាប់ខ្ពស់។

អត្រាផលចំណេញជាមធ្យមពីការវិនិយោគលើអាផាតមុិននៅទូទាំងប្រទេសម៉ាឡេសុី បានស្ថិតក្នុងរង្វង់៥,១៩ភាគរយគិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥។នេះបើយោងតាមក្រុមហ៊ុនប្រមូលចងក្រងទិន្នន័យអចលនទ្រព្យសកល Global Property Guide។

ក្នុងនោះ យូនីតអាផាតមុិនប្រភេទ studio នៅចំកណ្តាលទីក្រុងគូឡាឡាំពួរ មានតម្លៃជាមធ្យមចំនួន១៤២.៣០០ដុល្លារ និងតម្លៃជួលចំនួន៤៥០ដុល្លារក្នុងមួយខែ ដោយអត្រាផលចំណេញជាមធ្យមពីការវិនិយោគស្ថិតក្នុងរង្វង់៣,៧ភាគរយ។

អាផាតមុិនដែលមានបន្ទប់គេងមួយនៅចំកណ្តាលទីក្រុងគូឡាឡាំពួរ មានតម្លៃជាមធ្យមចំនួន២៣៧.១០០ដុល្លារ និងតម្លៃជួលចំនួន៨៥០ដុល្លារក្នុងមួយខែ ដោយអត្រាផលចំណេញជាមធ្យមពីការវិនិយោគស្ថិតក្នុងរង្វង់៤,៣ភាគរយ។

ចំណែក អាផាតមុិនដែលមានបន្ទប់គេងពីរ មានតម្លៃជាមធ្យមចំនួន២៤០.១០០ដុល្លារ និងតម្លៃជួលចំនួន១.០៤០ដុល្លារក្នុងមួយខែ ដោយអត្រាផលចំណេញជាមធ្យមពីការវិនិយោគស្ថិតក្នុងរង្វង់៥,២ភាគរយ៕ប្រភព: Global Property Guide៕

LEAVE A REPLY

Please enter your comment!
Please enter your name here