ដោយៈ ម៉ាណា
ភ្នំពេញៈ អ្នកឧកញ៉ាហុង ពីវ អគ្គនាយកបុរីពិភពថ្មី បានឈានជើងចូលទីផ្សារលំនៅដ្ឋាន បែបសហកម្មសិទ្ធតម្លៃសមរម្យមួយដំណាក់កាលទៀត។
ការអភិវឌ្ឍនេះ ធ្វើឡើងស្របតាមគោលនយោបាយលំនៅឋានរបស់រាជរដ្ឋាភិបាល ដែលជំរុញនិងលើកទឹកចិត្ត ដល់ការអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យសម្រាប់គ្រួសារកម្ពុជា។ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាព បង្កើតកន្លែងរស់នៅប្រកបដោយនិរន្តរភាព និងការរស់នៅប្រកបដោយផាសុកភាព ចំពោះគំនិតផ្តួចផ្តើមនេះ អ្នកឧកញ៉ា ហុង ពីវ សម្រេចចេញនូវដាក់ផែនការអភិវឌ្ឍន៍សាងសង់គម្រោងលំនៅឋានចម្រុះ ដែលជាប្រភេទខុនដូលំនៅឋានតម្លៃសមរម្យ មានទីតាំងអភិវឌ្ឍន៍ស្ថិតនៅ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។








