ទីផ្សារអចលនទ្រព្យសិង្ហបុរីនៅតែជាទីផ្សារមួយដែលមានស្ថិរភាពបំផុតនៅតំបន់អាស៊ីក្នុងឆ្នាំ២០២៦នេះ

0

ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារអចលនទ្រព្យរបស់ប្រទេសសិង្ហបុរីនៅឆ្នាំ២០២៦ នៅតែជាទីផ្សារមួយដែលមានស្ថិរភាព និងមានតម្លាភាពបំផុតនៅតំបន់អាស៊ី។ ប៉ុន្តែ រដ្ឋាភិបាលសិង្ហបុរីបានរឹតបន្តឹងច្បាប់យ៉ាងខ្លាំងចំពោះអ្នកទិញផ្ទះជាជនបរទេសក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

គិតត្រឹមដើមឆ្នាំ២០២៦ ការលក់យូនីតលំនៅឋានភាគច្រើននៅក្នុងប្រទេសសិង្ហបុរីត្រូវចំណាយពេល៣៥ទៅ៧០ ថ្ងៃ ជាពិសេសខុនដូនៅតំបន់ជាយក្រុង។ ចំណែក ការលក់យូនីតខុនដូប្រណីតនៅតំបន់កណ្តាលក្រុងជាធម្មតាចំណាយពេលយូរជាងនេះ ក្នុងរង្វង់ប្រហែល៧៥ទៅ១២០ ថ្ងៃ ព្រោះខុនដូប្រណីតមានតម្លៃថ្លៃជាង និងមានអ្នកទិញតិចជាង។

ចំណែក ការលក់អាផាតមុិនប្រភេទទី២ (HDB Resale) ដែលសាងសង់ដោយរដ្ឋាភិបាល ជាធម្មតា ចំណាយពេលលឿនជាងគេក្នុងរយៈពេល២៥ទៅ៤៥ថ្ងៃ ព្រោះអាផាតមុិនទាំងនេះមានតម្លៃសមរម្យជាង ហើយអ្នកទិញភាគច្រើនជាពលរដ្ឋសិង្ហបុរី។

ការចំណាយពេលយូរក្នុងការលក់លំនៅឋាន បណ្តាលមកពីការដាក់ពន្ធប្រថាប់ត្រា (ABSD) ចំនួន៦០ភាគរយលើជនបរទេស ដែលទិញលំនៅឋាននៅសិង្ហបុរី ។ការណ៍នេះបានធ្វើឱ្យតម្រូវការថយចុះ និងផ្តល់ឱ្យអ្នកទិញនូវឱកាសកាន់តែច្រើនក្នុងការចរចា។

គិតត្រឹមដើមឆ្នាំ២០២៦នេះ ផ្ទះភាគច្រើននៅក្នុងប្រទេសសិង្ហបុរីត្រូវបានលក់ចេញក្នុងតម្លៃទាបជាងតម្លៃ (Asking Price)បន្តិច ខណៈការបញ្ចុះតម្លៃជាធម្មតាមានអត្រាប្រហែល២ភាគរយទៅ៥ភាគរយ បន្ទាប់ពីការចរចារួច៕ប្រភព: Bamboo Route៕

LEAVE A REPLY

Please enter your comment!
Please enter your name here