ទីផ្សារអចលនទ្រព្យនៅតំបន់អឺរ៉ុបកំពុងងើបឡើងវិញបន្តិចម្តងៗនៅដើមឆ្នាំ២០២៦ ខណៈផ្នែកលំនៅឋាននាំមុខគេ

0

ដោយ: សហសេវិក
អន្តរជាតិ: នៅដើមឆ្នាំ២០២៦ ទីផ្សារអចលនទ្រព្យនៅតំបន់អឺរ៉ុបកំពុងស្ថិតក្នុងដំណាក់កាលនៃការងើបឡើងវិញបន្តិចម្តងៗ។តម្រូវការលំនៅឋាន និងទីផ្សារជួលបង្ហាញភាពធន់ ហើយទំនុកចិត្តរបស់វិនិយោគិនកំពុងមានភាពប្រសើរឡើង។

លំហូរសាច់ប្រាក់ងាយស្រួលបានចាប់ផ្តើមមានភាពប្រសើរឡើងវិញ ហើយប្រតិបត្តិការទិញ-លក់អចលនទ្រព្យបានកើនឡើង ដែលជាសញ្ញាបង្ហាញពីទំនុកចិត្តឡើងវិញក្នុងចំណោមបណ្តាអ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍។

ទីផ្សារលំនៅឋាននៅតែបន្តនាំមុខគេ។ នៅទូទាំងទ្វីបអឺរ៉ុប ការផ្គត់ផ្គង់លំនៅឋាននៅតែមានភាពខ្វះខាត ហើយតម្រូវការជួលមានភាពរឹងមាំ។ តួយ៉ាង ទីផ្សារអាផាតមុិននៅប្រទេសអាល្លឺម៉ង់ បានស្រូបទាញទុនវិនិយោគយ៉ាងច្រើន។

នៅប្រទេសអង់គ្លេស ទីផ្សារលំនៅឋានបានបង្ហាញសញ្ញាងើបឡើងវិញសន្សឹមៗ បន្ទាប់ពីបានធ្លាក់ចុះក្នុងរយៈពេលយូរ ដោយទំនុកចិត្តមានភាពប្រសើរឡើងក្នុងចំណោមបណ្តាភ្នាក់ងារអចលនទ្រព្យ និងអ្នកទិញផ្ទះ។

ទិដ្ឋភាពទីផ្សារអចលនទ្រព្យពាណិជ្ជកម្មកំពុងមានការប្រែប្រួល។ ការិយាល័យលំដាប់ខ្ពស់ក្នុងទីក្រុងនានាកំពុងទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនឡើងវិញ។ ក្នុងពេលជាមួយគ្នានេះ ទីផ្សារអចលនទ្រព្យឧស្សាហកម្ម ជាពិសេសផ្នែកដឹកជញ្ជូន មជ្ឈមណ្ឌលទិន្នន័យ កំពុងទាក់ទាញដើមទុន ខណៈវិនិយោគិនធ្វើពិពិធកម្មផលបត្ររបស់ខ្លួន។

សក្ដានុពលភូមិសាស្ត្រមានសារៈសំខាន់នៅក្នុងទីផ្សារនាពេលបច្ចុប្បន្នរបស់តំបន់អឺរ៉ុប។ បណ្តាទីក្រុងនៅតំបន់អឺរ៉ុបខាងលិច និងខាងជើង ដូចជាទីក្រុងឡុងដ៍ និងទីក្រុងម៉ាឌ្រីដ នៅតែស្ថិតក្នុងចំណោមគោលដៅទាក់ទាញការវិនិយោគពីបរទេសដ៏ប្រសើរបំផុត៕ប្រភព: The Guardian៕

LEAVE A REPLY

Please enter your comment!
Please enter your name here