ទីផ្សារអចលនទ្រព្យហ្វីលីពីនកំពុងឆ្លងកាត់ការប្រែប្រួល ខណៈផ្នែកឧស្សាហកម្មបោះជំហាននាំមុខគេ

0

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យ PRIME Philippines បានឱ្យដឹងថា ទីផ្សារអចលនទ្រព្យហ្វីលីពីនកំពុងឆ្លងកាត់ការប្រែប្រួលទាំងផ្នែកលំនៅឋាន ការិយាល័យ លក់រាយ និងឧស្សាហកម្ម។

បច្ចុប្បន្ន តម្រូវការលំនៅឋានត្រូវបានជំរុញដោយការផ្លាស់ប្តូរប្រជាសាស្ត្រ និងការផ្លាស់ប្តូរឥរិយាបថរបស់អ្នកប្រើប្រាស់។នេះបើយោងតាមលោក Jet Yu ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន PRIME Philippines ។

យុវជនជំនាន់ Millennials និង Gen Z គ្របដណ្តប់ចំណែកចំនួន៥៤ភាគរយនៃចំនួនប្រជាជនដែលកំពុងធ្វើការនៅក្នុងប្រទេសហ្វីលីពីន។ យុវជនជំនាន់ក្រោយទាំងនេះនឹងកំណត់អនាគតនៃទីផ្សារអចលនទ្រព្យហ្វីលីពីន។

លោក Yu បានលើកឡើងថា បច្ចុប្បន្ន ពាណិជ្ជកម្មអេឡិចត្រូនិកជាកត្តាជំរុញដ៏សំខាន់មួយ បន្ទាប់ពីការដួលរលំឧស្សាហកម្មល្បែងសុីសងបរទេស (POGO) ក៏បានបន្សល់ទុកនូវការផ្គត់ផ្គង់លើសតម្រូវការនៅក្នុងផ្នែកការិយាល័យ លំនៅឋាន និងលក់រាយ។

តម្រូវការលំនៅឋានបានផ្លាស់ប្តូរពីការទិញស្តុកទុកលក់ចំណេញ (Speculation) ទៅជាការទិញក្នុងគោលបំណងរស់នៅពិតប្រាកដ (End-user)។ តម្រូវការការិយាល័យមានភាពប្រសើរឡើង ជាពិសេស នៅតំបន់ពាណិជ្ជកម្មកណ្តាលនៅក្នុងរដ្ឋធានីម៉ានីល។

ទីផ្សារអចលនទ្រព្យផ្នែកឧស្សាហកម្មបានក្លាយជាចំណុចលេចធ្លោ ដោយអត្រាគ្របដណ្តប់ការប្រើប្រាស់ស្ថិតក្នុងរង្វង់៩៧ភាគរយ ដោយសារកត្តាជំរុញសំខាន់ៗ ដូចជានគរូបនីយកម្ម និងអំណាចនៃការទិញ៕ប្រភព: Bilyonaryo៕

LEAVE A REPLY

Please enter your comment!
Please enter your name here