ដោយៈ ចំណាន
ភ្នំពេញៈ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងស្ថាបនិកបុរីវិមានសំណាង និងលោកជំទាវឧកញ៉ាគង់ សំណាងបានជួបពិភាក្សាជាមួយ ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា ដើម្បីពិភាក្សាពីផែនការបោះផ្សាយលក់មូលបត្រ និងប័ណ្ណបំណុលរបស់បុរីវិមានសំណាង។
បុរីវិមានសំណាង នឹងក្លាយជាគំរោងអភិវឌ្ឍន៍ឈានមុខគេ ក្នុងការឈានជើងចូលផ្សារហ៊ុនកម្ពុជា នាពេលឆាប់ៗខាងមុខនេះ។
យោងតាមព័ត៌មានបានឲ្យដឹងថា ក្នុងឱកាសជំនួបទទួលទានអាហារថ្ងៃត្រង់នាថ្ងៃទី២៥ មិនានេះ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង និងលោកជំទាវ និងសហការី បានជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនធានាទិញមូលបត្រ និងលក់មូលបត្រចំនួន៩នៅកម្ពុជា។
ក្រុមហ៊ុនទាំងនោះរួមមាន Campu Securities Plc, ACLEDA Securities Plc, Royal Group Securities Plc, Canadia Securities Co., Ltd, Bee Capital Plc, SBI Royal Securities Plc, RHB Securities Plc, Cambodia Securities Plc និង Golden Fortune Securities Plc.៕







