ទីផ្សារការិយាល័យលំដាប់ខ្ពស់របស់សិង្ហបុរីបន្តកើនឡើងនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦

0

ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារការិយាល័យលំដាប់ខ្ពស់របស់ប្រទេសសិង្ហបុរីបានបន្តកើនឡើងនៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៦។ តម្លៃជួលការិយាល័យបានកើនឡើង ទោះបីជាភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយបានធ្វើឱ្យក្រុមហ៊ុនមួយចំនួនមានការប្រុងប្រយ័ត្នខ្ពស់ជាងមុនអំពីការជួលយ៉ាងណាក្តី។

អត្រាការិយាល័យទំនេរក៏បានធ្លាក់ចុះផងដែរ ដោយសារការផ្គត់ផ្គង់ការិយាល័យថ្មីមិនអាចបំពេញទាន់តម្រូវការពីបណ្តាក្រុមហ៊ុន។

យោងតាមរបាយការណ៍ពីក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យនានា ដូចជា ក្រុមហ៊ុន CBRE Colliers JLL និង Knight Frank បង្ហាញថា តម្លៃជួលការិយាល័យនៅចំកណ្តាលទីក្រុងសិង្ហបុរីមានទំហំទឹកប្រាក់ចន្លោះពី ១១,៥៧ ដុល្លារទៅ ១២,៤០ ដុល្លារសិង្ហបុរីក្នុងមួយហ្វីតការ៉េក្នុងមួយខែនៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៦។

ការកើនឡើងនៃតម្លៃជួលការិយាល័យត្រូវបានជំរុញជាចម្បងដោយកំណើននៃតម្រូវការរបស់អ្នកជួល ខណៈក្រុមហ៊ុននានាបានផ្លាស់ប្តូរទៅអគារថ្មីៗ ដែលមានគុណភាពខ្ពស់ជាងមុន និងការផ្គត់ផ្គង់ការិយាល័យថ្មីនៅមានកំណត់។

ទោះបីជាភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ាបានធ្វើឱ្យម្ចាស់អគារការិយាល័យ និងអ្នកជួលមួយចំនួនមានការប្រុងប្រយ័ត្នជាងមុនយ៉ាងណាក្តី ក៏ប៉ុន្តែសកម្មភាពជួលនៅតែមានស្ថិរភាព។

តម្លៃជួលការិយាល័យ​កម្រិត A នៅ​តំបន់​ពាណិជ្ជកម្ម​កណ្តាល​ (CBD) របស់សិង្ហបុរីបាន​កើនឡើង០,៨ភាគរយដល់១២,៤ដុល្លារសិង្ហបុរីក្នុង​មួយ​ហ្វីត​ការ៉េ ដែល​ជា​
ការកើនឡើងរយៈពេល៥​ត្រីមាស​ជាប់ៗគ្នា៕ប្រភព: Edgeprop៕

LEAVE A REPLY

Please enter your comment!
Please enter your name here