ដោយ៖ សហការី
(បាត់ដំបង)៖ តារាហូលីវូដ Angelina Jolie នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ បានបន្តពិនិត្យអគារមហោស្រពប្រាសាទមាស និងរោងភាពយន្តបាត់ដំបង នៅក្រុងបាត់ដំបង
ដំណើរទស្សនកិច្ចនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អភិបាលរងខេត្ត ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងអាជ្ញាធរក្រុងបាត់ដំបងផងដែរ។
សូមជម្រាបថា ដំណើរទស្សនកិច្ចរបស់អ្នកស្រីAngelina Jolie នាពេលនេះ ធ្វើឡើងតាមការអញ្ជើញរបស់តំណាងសមាគមហ្វារពន្លឺសិល្បៈ ដើម្បីស្នើឱ្យអ្នកស្រីជួយជួសជុលកែលម្អរោងកុនចាស់ទាំងពីរនេះ។ គួរបញ្ជាក់ផងដែរ រោងភាពយន្តចំណាស់ដ៏ល្បីល្បាញនៅក្រុងបាត់ដំបងនេះត្រូវបានសាងសង់ឡើងក្នុងអំឡុងទសវត្សឆ្នាំ៦០៕








