ដោយៈ ចំណាន
តាកែវៈ ព្រែកជីកជាប្រវត្តិសាស្រ្តរបស់កម្ពុជា បាននិងកំពុងរៀបចំសាងសង់ដំណាក់កាលទី២ និងបើកការដ្ឋានសាងសង់ក្រោមអធិបតីដ៌ខ្ពង់ខ្ពស់សម្តេចធិបី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ការបើកការដ្ឋាននេះ នឹងមានការចូលរួមពីគ្រឿងចក្រជីកព្រែកហ្វូណនតេជោមាន ចំនួនប្រមាណ៣៧៤០គ្រឿង និងបុគ្គលិក រួមនិង កម្មករចំនួនប្រមាណជាង៧៦៨៨នាក់។ គ្រឿងចក្រជីកព្រែក និងស្តារ ក្នុង១ថ្ងៃ បានចំនួន១៥០,០០០ម៉ែត្រគីប។ ព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ប្រវែង១៥១.៦គីឡូម៉ែត្រនេះ សាងសង់ដោយ ក្រុមហ៊ុន China Road and Bridge Corporation (CRBC ដែលមានក្រសួងសាធារណៈការនិងដឹកជញ្ជូន ជាម្ចាស់គម្រោង។
គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ មានប្រវែងសរុប១៥១.៦០គីឡូម៉ែត្រ។ ផ្តើមចាប់ពី ទន្លេបាសាក់ ( ព្រែកពោធិ៍ ) ស្រុកស្អាង ខេត្តកណ្តាល រហូតដល់ឆ្នេរអង្កោល ខេត្តកែប។

គំរោងប្រវត្តិសាស្រ្តនេះ គ្រោងចំណាយទុនវិនិយោគ១១៥៦លានដុល្លារអាមេរិក ដោយក្រុមហ៊ុនហ្វូណន តេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក” FUNAN TECHO COASTAL-INLAND WATERWAYS COMPANY LIMITED ” ក្នុងកញ្ចប់ថវិកា១.១៥៦ លានដុល្លារ ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២៥កន្លងទៅ។
គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ ប្រវែង១៥១,៦ គីឡូម៉ែត្រ (ព្រែកពោធិ៍ ខេត្តកណ្តាល – សមុទ្រ ខេត្តកែប) នេះនឹងត្រូវបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១១ មេសា ខាងមុខនេះ៕







