ដោយៈ គង់ សូរិយា
ពោធិសាត់ៈ លោកខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារគ្រប់គ្រង និងអនុវត្តគម្រោងសាងសង់ផ្លូវជាតិលេខ១០ ចុះពិនិត្យស្ថានភាពផ្លូវក្រោយពីបានដាក់ឱ្យប្រើប្រាស់ បណ្តោះអាសន្នរយៈពេល១ឆ្នាំ គ្រោងនឹងប្រគល់-ទទួល បញ្ចប់សុពលភាពនាពេលខាងមុខ។
ដំណើរចុះពិនិត្យនេះ មានការចូលរួមពីមន្រ្តីពាក់ព័ន្ធនិងថ្នាក់ដឹកនាំក្រុមហ៊ុនសាងសង់CRBC និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន និងមន្ត្រីបច្ចេកទេសជំនាញពាក់ព័ន្ធ។
ការចុះពិនិត្យនេះ ធ្វើឡើងដើម្បីពិនិត្យស្ថានភាពផ្លូវ ក្រោយពីបានដាក់ឲ្យប្រើប្រាស់បណ្តោះអសន្ន រយៈពេល១ឆ្នាំមុននឹងប្រគល់-ទទួលបញ្ចប់សុពលភាពនាពេលខាងមុខនេះ ដើម្បីធានាបាននូវការប្រើប្រាស់យូរអង្វែងស្របតាមបទដ្ឋានបច្ចេកទេស៕








